រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារឆ្ពោះទៅមុខ ជូនដល់ថ្នាក់ដឹកនាំកម្រិតបច្ចេកទេស និងមន្ត្រីជំនាញដែលទទួលបន្ទុកអនុវត្តផ្ទាល់

វិទ្យុជាតិកម្ពុជា៖

 

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីផ្សព្វផ្សាយផែនការការងារឆ្ពោះទៅមុខ ជូនដល់ថ្នាក់ដឹកនាំកម្រិតបច្ចេកទេស និងមន្ត្រីជំនាញនៃក្រសួង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល។  

 

កិច្ចប្រជុំផ្ទៃក្នុងនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីផ្សព្វផ្សាយផែនការការងារ ដែលបានរៀបចំសម្រាប់ការអនុវត្ត ហើយជាការតម្រង់ទិសការងារបន្ថែមទៀតដែលស្របជាមួយទស្សនវិស័យ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសលើការអនុវត្តក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងជុំវិញការងារមុខងារសាធារណៈ ទាំងអាទិភាពការងារក្នុងឆ្នាំ២០២៣ និងការងារកែទម្រង់វិស័យមុខងារសាធារណៈឆ្ពោះទៅអនាគត។

 

សូមជម្រាបជូនថា កិច្ចប្រជុំនារសៀលនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំកម្រិតនយោបាយ ថ្នាក់ដឹកនាំកម្រិតបច្ចេកទេស និងមន្ត្រីជំនាញ សរុបប្រមាណចំនួន ១១០នាក់។9A145573-F0CC-41ED-84A2-C7D85C4F61E41361E76A-0A5B-4144-972E-FA7F7A51990E

Comments

Related posts