មន្រ្តីក្រសួងប្រៃសណីយ៍ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងទប់ ស្កាត់ការចរាចរគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍

 

វិទ្យុជាតិកម្ពុជា ៖  គឹមហឿនស្ទឹងត្រែង

a1-63

a2-62

a4-59

a3-61

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួង និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ចំនួន៥០នាក់មកពីខេត្ត ក្រចេះ -រតនគិរី- មណ្ឌលគិរី- ព្រះវិហារ-និងខេត្តស្ទឹងត្រែងបានប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងជំងឺ អេដស៍ដោយគ្មានការឆ្លងថ្មី និងទប់ស្កាត់ការចរាចរគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍។
         ក្នុងសិក្ខាសាលាស្តីពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចូលរួមបញ្ជ្រាបជំងឺអេដស៍នៅកម្ពុជាឆ្នាំ២០២៥ និងទប់ស្កាត់ការប្រើប្រាស់ជួញដូរគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍នៅខេត្តស្ទឹងត្រែង ថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានប្រសាសន៍ថា៖ជាគោលបំណងរបស់យើងទាំងអស់គ្នា  ក្នុងការ ចូលរួមអនុវត្តផែនការនិងគោល នយោបាយរបស់រាជរដ្ឋាភិបាល  ឈានទៅធ្វើឱ្យសង្គមជាតិយើងរួចផុតពីបញ្ហាប្រឈមទាំងឡាយណាដែលកើតមានឡើង   និងអ្វីដែលយើងបានដឹងហើយ  តែមិនបានចូលរួមអនុវត្ត។
    ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ទៀតថា៖ដូចជាការប្រយុទ្ធប្រឆាំងជំងីអេដស៍និងគ្រឿងញៀន កិច្ចការងារនេះយើងត្រូវតែសាមគ្គីគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពដើម្បីខ្លួនយើងផង  និងសង្គមជាតិយើងទាំងមូលផង។
ឯកឧត្តមលើកឡើងថា ៖ « យើងត្រឡប់ទៅវិញយើងអាចជួយបាន ជួយខ្លួនឯង ជួយគ្រួសារខ្លួនឯង ជួយដល់សង្គម ជួយដល់តំបន់របស់យើង ជួយទូទាំងប្រទេស យើងចូលរួមទាំងអស់គ្នា  ទាំងបញ្ហាអវិជ្ជមាន ទាំងអេដស៍ ទាំងគ្រឿង ញៀន បើសិនជាមិនអត់មានការ ចូលរួមពីយើងម្នាក់ៗទេគឺអ៊ីចឹងយើងធ្វើដល់ណា ក៏មិនចេះចប់ដែរ។»
         លោកស្រី នេតច័ន្ទវរិន ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តស្ទឹងត្រែងតំណាងសិក្ខាកាមមកពីខេត្តទាំង៥ បានបញ្ជាក់ថា៖យើងនឹងជំរុញបន្ថែមឱ្យយើងទាំងអស់គ្នា កាន់តែយកចិត្តទុកដាក់ក្នុងការបំពេញកិច្ចការងារ  ឱ្យមានប្រសិទ្ធភាពទាំងការបង្ការ  និងការទប់ស្កាត់។
     លោកស្រីបន្តថា៖ក្រោយពីសិក្ខាសាលានេះទៅមន្ទីរនឹងធ្វើការផ្សព្វផ្សាយបន្ថែមទៅគ្រប់ប្រតិបត្តិករទៅដល់មន្ត្រីអង្គភាពបញ្ញើប្រៃសណីយ៍រដ្ឋ និងវិស័យឯកជន ដើម្បីនាំគ្នា លើកកម្ពស់ការប្រុងប្រយ័ត្ន និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់  ទាំងការលុប បំបាត់ការចម្លងមេរោគអេដស៍និងការជួញដូរគ្រឿងញៀនផងដែរ។
        សូមបញ្ជាក់ថា៖នេះជាយន្ត ការចាំបាច់មួយ  ដើម្បីធ្វើឱ្យផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឆ្នាំ២០២៥ ការប្រយុទ្ធប្រឆាំងជំងឺអេដស៍គ្មានអ្នកឆ្លងថ្មី   និងគ្មានការចរាចរគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍  ប្រកបដោយប្រសិទ្ធភាព  និងមានបរិយាប័ន្ន៕

Comments

Related posts