កងទ័ពជើងទឹកអាមេរិកស្ទាក់បំផ្លាញមីស៊ីល ៣ គ្រាប់បាញ់ចេញពីយេម៉ែន ទំនងឆ្ពោះទៅរកអ៊ីស្រាអែល

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a-37

a2-63

a1-64

អន្តរជាតិ៖ មន្ទីរបញ្ចកោណបានឱ្យដឹងថា នាវាចម្បាំងមួយគ្រឿងរបស់កងទ័ពអាមេរិកក្នុងតំបន់សមុទ្រ ក្រហម បានបាញ់ទម្លាក់មីស៊ីល និងយន្ដហោះដ្រូន ដែលត្រូវបានបាញ់ដោយក្រុមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន ទំនងឆ្ពោះទៅរកអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Pat Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណបានប្រាប់អ្នកសារព័ត៌មានថា មីស៊ីល ៣គ្រាប់ និងយន្ដហោះដ្រូនជាច្រើនគ្រឿងត្រូវបានស្ទាក់ចាប់បំផ្លាញ ដោយនាវាពិឃាដមួយគ្រឿង ហើយការវាយ ប្រហារនេះធ្វើឡើងដោយក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ដោយមានគោលដៅទំនងឆ្ពោះទៅរកអ៊ីស្រាអែល។ លោក Ryder បន្តថាមិនមានកងទ័ពអាមេរិកណាម្នាក់រងរបួសនោះទេ ហើយមីស៊ីលដែលត្រូវបានស្ទាក់ បំផ្លាញបានធ្លាក់ចូលសមុទ្រ។ "យើងមិនអាចបញ្ជាក់ឱ្យច្បាស់ៗថា មីស៊ីលទាំងនេះមានគោលដៅ វាយប្រហារលើទីណានោះទេ ប៉ុន្តែវាត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ឆ្ពោះទៅកាន់ភាគខាងជើង តាមបណ្ដោយសមុទ្រក្រហម"។ គួរបញ្ជាក់ថា នាវាពិឃាដ USS Carney កំពុងធ្វើប្រតិបត្តិការល្បាត ក្នុង តំបន់សមុទ្រក្រហម ជាផ្នែកមួយនៃការពង្រឹងវត្តមានយោធាអាមេរិកតាមបទបញ្ជារបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ដើម្បីទប់ស្កាត់កុំឱ្យសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស រាលដាលទៅជាសង្រ្គាម ក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល៕

Comments

Related posts