ក្រសួងព័ត៌មាន បាននិងកំពុងផ្ដោតសំខាន់លើគុណភាពសារព័ត៌មាន និងគុណភាពសុវត្ថិភាពព័ត៌មាន

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២០ តុលា ២០២៣

x-7

x3-19

x1-19

x2-19

MC៖ ឯកឧត្តម នេត្រ ភក្រ្តា ថ្លែងថា ក្រសួងព័ត៌មាន បាននិងកំពុងផ្ដោតសំខាន់លើគុណភាពសារព័ត៌មាន និងគុណភាពសុវត្ថិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក លី ឆូកឆៃ អគ្គនាយកស្ថានីយ៍ទូរទស្សន៍ PNN រួមទាំងថ្នាក់ដឹកនាំគ្រប់ផ្នែកនៃប្រពន្ធ័ផ្សព្វផ្សាយ PNN នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កិច្ចការងារសំខាន់ៗមួយចំនួនរបស់ក្រសួងព័ត៌មាន ដែលបាននិងកំពុងធ្វើដោយផ្ដោតជាសំខាន់ លើគុណភាពសារព័ត៌មាន និងគុណភាពសុវត្ថិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋ និងដើម្បីទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ។ ឯកឧត្តម បានបន្ដថា ក្រសួងព័ត៌មាន បានត្រៀមធ្វើការផ្លាស់ប្តូរប្រពន្ធ័ផ្សាយ ពីអាន់ណាឡូក ទៅឌីជីថល នៅចុងឆ្នាំ២០២៥  បើយើងមិនផ្លាស់ប្តូរទេ នឹងដើរយឺតជាងគេ ហើយសម្ភារៈចាស់ៗដែលប្រជាជនប្រើប្រាស់សម្រាប់ទស្សនា នឹងគ្មានគ្រឿងបន្លាស់ទៀតទេ នៅពេលមានការប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយ ឌីជីថល នៅគ្រប់ប្រទេសទាំងអស់ ។
    ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានថ្លែងកោតសរសើរចំពោះ ស្ថានីយទូរទស្សន៍ PNN ដែលបានផលិតកម្មវិធីនានាជាច្រើន ហើយបានចូលរួមក្នុងការផ្សព្វផ្សាយពីការពិតកម្ពុជា ឱ្យប្រជាជនកម្ពុជារបស់យើងបានដឹងទូលំទូលាយ តាមរយៈកម្មវិធីព័ត៌មាន កម្មវិធីកម្សាន្តផ្សេងៗ ដែលមា ភាពសម្បូរបែប ។ ឯកឧត្តម បានធ្វើការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ បុគ្គលិក របស់ PNN ឱ្យបន្តខិតខំ ប្រឹងប្រែង ក្នុងការផលិតកម្មវិធី ដែលមានគុណភាព និងសម្បូរបែបបន្ថែមទៀត។ ឯកឧត្តម ចាត់ទុកថា ទូរទស្សន៍ PNN បានដើរតួនាទីសំខាន់មួយនៅក្នុងការផ្ដល់ព័ត៌មានពិតទៅឱ្យប្រជាពលរដ្ឋ និងបានចូលរួម ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ផងដែរ។ដូច្នេះឯកឧត្តមបានបើកចំហរក្នុងកិច្ចសហការ និងគាំទ្រដល់ សកម្មភាព ការងារផ្សព្វផ្សាយបន្តទៅមុខទៀតជាមួយទូរទស្សន៍ PNN៕

Comments

Related posts