រដ្ឋមន្ត្រីក្រសួងការងារស្នើឱ្យសិង្ហបុរីបង្កើនកិច្ចសហការបណ្ដុះបណ្ដាលបច្ចេកទេសនៅកម្ពុជាបន្ថែម

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

d3-20

d-7

d1-21

d2-21

(សិង្ហបុរី)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានបំពេញទស្សនកិច្ចសិក្សានៅវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ហៅកាត់ ITE (Institute of Technical Education) ដើម្បីលើកកម្ពស់គុណភាព និងកម្មវិធីបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។
ចាប់តាំងពីឆ្នាំ២០១៧ រហូតដល់ពេលបច្ចុប្បន្ន វិទ្យាស្ថាន ITE របស់សិង្ហបុរី បានផ្ដល់កិច្ចសហការបណ្ដុះ បណ្ដាល ពង្រឹងសមត្ថភាពដល់គ្រូបង្គោល និងមន្ត្រីគ្រប់គ្រងនៅតាមគ្រឹះស្ថាន TVET នានារបស់កម្ពុជា។
សម្រាប់អាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ វិទ្យាស្ថាន ITE បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ពង្រឹង សមត្ថភាពគ្រូបង្គោលផ្នែក TVET និងមន្ត្រីគ្រប់គ្រងនៅតាមវិទ្យាស្ថានមួយចំនួនទៀតរបស់កម្ពុជា ដោយ ផ្តោតលើវិធីសាស្ត្របង្រៀន វិធីសាស្ត្រក្នុងការគ្រប់គ្រងគ្រឹះស្ថានបណ្ដុះបណ្ដាល ឱ្យកាន់តែមានភាព ជឿនលឿន និងឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្ម នៃវិស័យឯកជននៅកម្ពុជា។
នាឱកាសទស្សនកិច្ចនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យវិទ្យាស្ថាន ITE បង្កើនកិច្ចសហប្រតិបត្តិការ   បណ្ដុះបណ្ដាលលើផ្នែកផ្សេងទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នាខែវិច្ឆិកាខាងមុខនេះ៕

Comments

Related posts