ក្នុង អំឡុង ខែ មករា ដល់ ខែ កញ្ញា ការ នាំ ចេញ ជី របស់ ប្រទេស ចិន កើន ឡើង ៣១,៦ ភាគរយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

s1-29

s-11

អន្តរជាតិ៖ បើយោងតាមទិន្នន័យពីរដ្ឋបាលទូទៅនៃគយបានឱ្យដឹងថា ពីខែមករាដល់ខែកញ្ញា ប្រទេសចិន បាននាំចេញជីចំនួន ២២,៦៧ លានតោន ដែលកើនឡើង ៣១,៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ ប្រទេសនេះ បាននាំចេញជីចំនួន ៣,៧៧ លានតោន កើនឡើង ២០,៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុង ចំណោម ប្រភេទ ជី ផ្សេង ៗ ដែលបាននាំចេញ ការនាំចេញជីអ៊ុយរ៉េ បានកត់ត្រាកំណើនលឿនបំផុតកាលពីខែមុន ដោយ កើន ឡើង ២៤១,៧ ភាគរយ បើធៀប នឹង ឆ្នាំ មុន។ តាមទិន្នន័យបានបង្ហាញថា ការនាំចេញ ជីអ៊ុយរ៉េបានឈានដល់ ២,៨៣ លានតោនក្នុងអំឡុងពេលបីត្រីមាសដំបូង ដែលកើនឡើង ៨០ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ៕

Comments

Related posts