សហរដ្ឋអាមេរិក សន្យារក្សាលំហូរជំនួយមនុស្សធម៌ចូលទៅតំបន់ហ្កាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a4-68

a3-70

a6-66

a5-67

អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យសហរដ្ឋអាមេរិកបានប្តេជ្ញាឱ្យមានលំហូរជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបបន្តទៀត ខណៈក្បួនថ្មីនៃរថយន្តដឹកជំនួយ ១៤ គ្រឿងបានទៅដល់ដែនដីប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ដោយ ពេលនេះក្បួនរថយន្តដឹកជំនួយសរុប ២ ក្បូនហើយបានចូលទៅ ដល់តំបន់ហ្កាហ្សា សេតវិមានបានឱ្យដឹងថា អ៉ីស្រាអែលបានយល់ព្រមឱ្យមានការបន្តនាំយកជំនួយបន្ថែមទៀតទៅកាន់តំបន់នេះ។ អង្គការសហប្រជាជាតិ (UN) បានប៉ាន់ប្រមាណថា តំបន់ហ្កាហ្សា ត្រូវការជំនួយប្រហែល ១០០ រថយន្តក្នុងមួយថ្ងៃដើម្បីបំពេញតម្រូវការរបស់អ្នកស្រុកចំនួន ២,៤ លាននាក់។ លោក Martin Griffiths ប្រធានទីភ្នាក់ងារជំនួយរបស់ UN បាននិយាយថា ការផ្តល់ស្បៀងអាហារ ទឹក និងការផ្គត់ផ្គង់ ផ្នែកវេជ្ជសាស្រ្តថ្មីចុងក្រោយនេះ គឺគ្រាន់តែជាក្តីសង្ឃឹមតូចមួយប៉ុណ្ណោះសម្រាប់មនុស្សរាប់លាននាក់ដែលត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង។ គួរបញ្ជាក់ថា បើតាមអាជ្ញាធរដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា មនុស្ស ៨០នាក់ទៀតត្រូវបានសម្លាប់ និងផ្ទះចំនួន ៣០ ខ្នងរងការបំផ្លាញនៅក្នុងការទម្លាក់គ្រាប់បែកថ្មីចុងក្រោយរបស់អ៉ីស្រាអែល៕

Comments

Related posts