ក្រសួងការពារជាតិចិន រិះគន់របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការពារជាតិអាមេរិក

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a14-25

a13-29

a11-40

a12-37

អន្តរជាតិ៖ ក្រសួងការពារជាតិចិនបានរិះគន់ចំពោះរបាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណដែលជាក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកដោយនិយាយថា វាមានចេតនាបង្កឱ្យមានការយល់ខុសមកលើ គោលនយោបាយផ្នែកសន្តិសុខ និងយុទ្ធសាស្រ្តផ្នែកយោធារបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្នុងរបាយការណ៍ប្រចាំឆ្នាំសម្រាប់សភាអាមេរិក មន្ទីរបញ្ចកោណបាននិយាយថា ក្នុងពេល ១ ទសវត្សរ៍ខាងមុខ ប្រទេសចិននឹងធ្វើទំនើបកម្ម ពិពិធកម្ម ហើយពង្រីកកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនក្នុងសន្ទុះយ៉ាងឆាប់រហ័សបំផុត។ មន្ទីរបញ្ចកោណបានបន្តថា ចិនឥឡូវមានក្បាលគ្រាប់នុយក្លេអ៊ែរខ្ទង់ ៥០០ គ្រាប់ហើយប្រហែលមានដល់លើស ១,០០០ គ្រាប់នៅត្រឹមឆ្នាំ ២០៣០។ របាយការណ៍អាមេរិក បានបន្តថា ចិននឹងប្រើប្រាស់រ៉េអាក់ទ័រ ព្រមទាំងមូលដ្ឋានកែច្នៃជំនាន់ថ្មី ដើម្បីផលិតសារធាតុប្លាតូនីញ៉ូមសម្រាប់អាវុធនុយក្លេអ៊ែររបស់ខ្លួន ក្រោយធ្លាប់អះអាងជាសាធារណៈថា បច្ចេកវិទ្យាទាំងនោះគឺនឹងប្រើសម្រាប់តែគោលដៅសន្តិភាពប៉ុណ្ណោះ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិនបាន និយាយក្នុងសេចក្តីថ្លែងការណ៍ថា "យើងសូមបង្ហាញពីការមិនពេញចិត្តជាខ្លាំង និងការជំទាស់យ៉ាងដាច់អហង្ការចំពោះរបាយការណ៍នេះ" ហើយលោកបានបន្តថា វាបំភ្លៃនិងបំផុសបំផុលអំពីអ្វីដែលអាមេរិកចោទថាជា "ការគំរាមកំហែងផ្នែកយោធានៃប្រទេសចិន" ដែលជាក់ស្តែង គឺគ្មានទាល់តែសោះ៕

Comments

Related posts