ឥណ្ឌា បន្តផ្តល់ទិដ្ឋាការដល់កាណាដាឡើងវិញក្រោយមានជម្លោះផ្នែកការទូត

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b5-18

អន្តរជាតិ៖ ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងអូតាវ៉ា របស់កាណាដា បានប្រកាសថា ឥណ្ឌានឹងចេញទិដ្ឋាការ សម្រាប់ពលរដ្ឋកាណាដាឡើងវិញ ខណៈនេះជាសញ្ញាបន្ធូរបន្ថយភាពតានតឹងមួយរវាងប្រទេសទាំងពីរ ក្រោយពីមានជម្លោះផ្នែកការទូតជុំវិញការសម្លាប់មេដឹកនាំក្រុមបំបែកខ្លួន Sikh នៅលើទឹកដីកាណាដា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ គណៈកម្មការជាន់ខ្ពស់ឥណ្ឌា បានឱ្យដឹងក្នុង សេចក្តីថ្លែងការណ៍មួយថា "បន្ទាប់ពីការពិចារណាឡើងវិញអំពីស្ថានភាពសន្តិសុខ ដែលពាក់ព័ន្ធនឹង ចំណាត់ការមួយចំនួនរបស់កាណាដានាពេលថ្មីៗជុំវិញបញ្ហាខាងលើនេះ ឥណ្ឌាបន្តសម្រេចចិត្ត បន្ត សេវាកម្មផ្តល់ទិដ្ឋាការឡើងវិញ"។ លោក Harjit Sajjan រដ្ឋមន្ត្រីទទួលបន្ទុកការត្រៀមលក្ខណៈសង្គ្រោះ បន្ទាន់របស់កាណាដា បានស្វាគមន៍ការសម្រេចចិត្តរបស់ឥណ្ឌានេះថាជា "ដំណឹងល្អសម្រាប់ប្រជាជន កាណាដា"។ គួរបញ្ជាក់ថា ផ្តើមចេញពីការអត្ថាធិប្បាយរបស់លោក Justin Trudeau នាយករដ្ឋមន្រ្តី កាណាដា អំពីភាពជាប់ពាក់ព័ន្ធរបស់ភ្នាក់ងារឥណ្ឌាទៅនឹងការសម្លាប់មេដឹកនាំក្រុមផ្តាច់ខ្លួន Sikh កាណាដាបាន អំពាវឱ្យឥណ្ឌាចូលរួមក្នុងការស៊ើបអង្កេត ហើយបានបណ្តេញមន្រ្តីទូតឥណ្ឌាចេញពី ប្រទេសរបស់ខ្លួន។ ទីក្រុងញូវដេល្លី ក៏បានចាត់វិធានការតបតវិញ ដែលរួមមានការបិទសេវាកម្មទិដ្ឋាការ សម្រាប់ជនជាតិកាណាដា ផងដែរ៕

Comments

Related posts