ចិននឹងបោះផ្សាយមូលបត្របំណុលរដ្ឋតម្លៃ ១៣៧ ពាន់លានដុល្លារ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a5-73

អន្តរជាតិ៖ ស្ថាប័នសភាកំពូលរបស់ប្រទេសចិនបានអនុម័តការបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាលតម្លៃ  ១ ពាន់ពាន់លានយន់ (១៣៧ ពាន់លានដុល្លារ) និងបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលថ្នាក់តំបន់ អាចបែងចែកកូតាមូលបត្របំណុលឆ្នាំ២០២៤ ដើម្បីគាំទ្រសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ មូលនិធិដែលបានប្រមូលពីការបោះផ្សាយមូលបត្របំណុលថ្មីនេះ នឹងគាំទ្រដល់ការកសាងឡើងវិញនូវតំបន់រងគ្រោះដោយគ្រោះមហន្តរាយនៅក្នុងប្រទេស និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ការពារប្រព័ន្ធបង្ហូរទឹកក្នុងទីក្រុង ដើម្បីបង្កើនសមត្ថភាពរបស់ ប្រទេសចិនក្នុងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ។ មូលបត្របំណុលរដ្ឋថ្មីនេះ នឹងធ្វើឱ្យឱនភាពថវិការបស់ប្រទេសចិននៅឆ្នាំ ២០២៣ កើនឡើងដល់ប្រហែល ៣,៨ ភាគរយនៃផលិតផលក្នុងស្រុកសរុបពីអត្រា ៣ ភាគរយ។ លោក Mark Williams ប្រធានសេដ្ឋវិទូអាស៊ីមកពីក្រុមហ៊ុន Capital Economics បាននិយាយថា "ការគាំទ្រសារពើពន្ធបន្ថែម ដែលត្រូវបានអនុម័តនៅថ្ងៃនេះ គឺជាអន្តរាគមន៍ដែលយើងបានរំពឹងទុកថានឹងកើតមាន ហើយដែលចាំបាច់ត្រូវធ្វើឡើង ដើម្បីការពារការរឹតបន្តឹងសារពើពន្ធភ្លាមៗនៅក្នុងប្រទេសចិន ក្នុង ពេលចុងក្រោយនៃឆ្នាំនេះ"៕

Comments

Related posts