ប្រមុខការពារជាតិអាមេរិក៖ រុស្ស៊ីនឹងទទួលជ័យជម្នះ បើសហរដ្ឋអាមេរិកឈប់ជួយអ៊ុយក្រែន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

d-17

d1-30

អន្តរជាតិ៖ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបាននិយាយនៅថ្ងៃអង្គារ (ម៉ោងនៅវ៉ាស៊ីនតោន) ថា រុស្ស៊ីនឹងទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើសហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្ររបស់ខ្លួនដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។ លោក Lloyd Austin ធ្វើការកត់សម្គាល់បែបនេះ អំឡុងផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការមួយនៃព្រឹទ្ធសភាអាមេរិកស្ដីពីការស្នើសុំកញ្ចប់ថវិកា ១០៦ ពាន់លានដុល្លាររបស់លោក ចូ បៃដិន ប្រធានាធិបតីសម្រាប់ជួយអ៊ុយក្រែន អ៉ីស្រាអែល និងដោះស្រាយបញ្ហាសន្តិសុខនៅតាមតំបន់ព្រំដែនអាមេរិក។ លោកបានបន្តថា "ខ្ញុំអាចធានាបានថាប្រសិនបើគ្មានការគាំទ្ររបស់ពួកយើងទេនោះ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី នឹងទទួលបានជ័យជម្នះ។ ប្រសិនបើយើងហ៊ានតែបោះបង់ចោលពួកគេ (អ៊ុយក្រែន) នៅពេលនេះ លោកពូទីន នឹងកាន់តែខ្លាំងក្លា ហើយលោកនឹងទទួលបានជោគជ័យតាមដែលលោកចង់បាន"។ ប៉ុន្តែសព្វថ្ងៃ ការគាំទ្រនេះកំពុងជួបបញ្ហាដោយសារតែសហរដ្ឋអាមេរិកកំពុងផ្តោតលើការជួយអ៊ីស្រាអែល ក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាស និងការខ្វែងគំនិតគ្នានៅក្នុងចំណោមសមាជិកតំណាងរាស្ត្រអាមេរិកចំពោះការបន្តផ្ដល់ជំនួយដល់ទីក្រុងកៀវ៕

Comments

Related posts