អ៊ីស្រាអែល ទទួលស្គាល់ការវាយ ប្រហារតាមផ្លូវអាកាស លើជំរំជនភៀសខ្លួន ក្នុងតំបន់ហ្កាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

d2-30

d3-27

អន្តរជាតិ៖ អ៊ីស្រាអែល បានទទួល ស្គាល់ថា ខ្លួនបានបើកការវាយ ប្រហារតាមផ្លូវអាកាសលើជំរំជនភៀសខ្លួនមួយក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារ ដោយសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥០ នាក់និងមេបញ្ជាការម្នាក់របស់ក្រុមហាម៉ាស។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអ៉ីស្រាអែលបានអះអាងថាការ វាយប្រហារតាមផ្លូវអាកាសលើជំរំជនភៀសខ្លួនក្នុងទីក្រុង Jabalia ជាជំរំជនភៀសខ្លួនដ៏ធំបំផុតក្នុងតំបន់ហ្គាហ្សា បានសម្លាប់មេបញ្ជាការហាម៉ាសម្នាក់ឈ្មោះ អ៉ីប្រាហ៊ីម ប៊ីយ៉ារី (Ibrahim Biari) ដែលអ៊ីស្រាអែលចោទថាជាអ្នកនៅពីក្រោយការរៀបចំផែនការវាយ ប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលសម្លាប់ជនជាតិអ៉ីស្រាអែលជាង ១,៤០០ នាក់។ ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើជំរំជនភៀសខ្លួនខាងលើ និង ១៥០ នាក់ផ្សេងទៀតរងរបួស។ ប៉ុន្តែក្រុមមន្ត្រីហាម៉ាសបាននិយាយថា មនុស្សដល់ទៅ ៤០០ នាក់ឯណោះត្រូវបានសម្លាប់ និងរងរបួសហើយបដិសេធថាមិនមានមេបញ្ជាការណាម្នាក់របស់ខ្លួនត្រូវបានសម្លាប់នោះទេ ដោយចាត់ទុកការអះអាងរបស់អ៉ីស្រាអែលជាលេសដើម្បីសម្លាប់ជនស៊ីវិលតែប៉ុណ្ណោះ៕

Comments

Related posts