កូរ៉េខាងត្បូង៖ កូរ៉េខាងជើង មានឱកាសជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មខ្ពស់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b5-23

b6-19

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់បានរាយការណ៏ដោយដកស្រង់ពីសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូងថា ប្រទេសកូរ៉េខាងជើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្ម ហើយឱកាសនៃការប៉ុនប៉ងលើកទីបីនិងមានឱកាសទទួលបានជោគជ័យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (NIS) ត្រូវបានគេដកស្រង់សម្តីថា ប្រទេសកូរ៉េខាងជើងក៏បានបញ្ជូនអាវុធទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន រួមទាំងកាំភ្លើងធំជាងមួយលានគ្រាប់ផងដែរ។ ប្រទេសកូរ៉េខាងជើងបានបាញ់ចំនួនពីរដងក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដំបូងរបស់ខ្លួននៅឆ្នាំនេះ ដែលបានបញ្ចប់ដោយការបរាជ័យ ខណៈដែលដំណាក់កាលនៃការបាញ់បង្ហោះនេះបានជួបប្រទះបញ្ហាខុសប្រក្រតី។ កូរ៉េខាងជើងធ្លាប់បានសន្យាថានឹងធ្វើការប៉ុនប៉ងលើកទីបីនៅក្នុងខែតុលា ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការបង្ហាញណាមួយថាខ្លួននឹងបន្តដំណើរការជាមួយនឹងការបាញ់បង្ហោះនោះទេ។ កូរ៉េខាងជើងបានបដិសេធថាខ្លួនមិនបានផ្គត់ផ្គង់អាវុធដល់រុស្ស៊ីទេ ហើយថែមទាំងបានច្រានចោលរបាយការណ៍របស់អ្នកជំនាញយោធាមួយចំនួនដែលថាអាវុធរបស់ខ្លួនត្រូវបានប្រើប្រាស់ដោយពួកសកម្មប្រយុទ្ធហាម៉ាសក្នុងការប្រយុទ្ធនឹងអ៊ីស្រាអែល៕

Comments

Related posts