ប្រទេសឡាវ បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

c3-12

c5-8

c4-9

អន្តរជាតិ៖ គណៈកម្មាធិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភាឡាវបានជួបជាមួយអាជ្ញាធរផ្សេងទៀតក្នុងរដ្ឋធានីវៀងចន្ទន៍ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាសេដ្ឋកិច្ចដែលកំពុងរារាំងដល់ការអភិវឌ្ឍន៍របស់ប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមរបាយការណ៍របស់ទូរទស្សន៍ជាតិឡាវ កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី ២៧ និងថ្ងៃទី ២៨ ខែតុលា ដែលដឹកនាំដោយលោក Linkham Duangsavanh ប្រធានគណៈកម្មាធិការ។ លោក Linkham បាននិយាយថា អាជ្ញាធរនឹងផ្តោតលើការអភិវឌ្ឍន៍ និងការគ្រប់គ្រងកំពង់ផែ និងប្រព័ន្ធភស្តុភារ ដើម្បីសម្រួលដល់ការដឹកជញ្ជូន។ អ្នកចូលរួមកិច្ចប្រជុំបានស្តាប់របាយការណ៍ស្តីពីការបង្កើតរដ្ឋាភិបាលឌីជីថលក្រោមផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលជាតិ។ ការសិក្សានឹងធ្វើឡើងដើម្បីកំណត់មធ្យោបាយដើម្បីបង្កើនផលិតភាពក្នុងស្រុក ដើម្បីកាត់បន្ថយបរិមាណនៃការនាំចូល។ អាជ្ញាធរឡាវក៏នឹងកែសម្រួលគោលនយោបាយថាមពល និងលើកកម្ពស់ប្រេងឥន្ធនៈផងដែរ ក្នុងគោលបំណងទាក់ទាញការវិនិយោគនៅក្នុងរោងចក្រចម្រាញ់ប្រេង។ លោក Linkham បានជំរុញឱ្យអាជ្ញាធរជួបប្រជុំជាទៀងទាត់ តាមដាន និងពិភាក្សាអំពីលក្ខខណ្ឌក្នុងតំបន់របស់ពួកគេ ជាពិសេសទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម៕

Comments

Related posts