ឱនភាពពាណិជ្ជកម្មរបស់ប៉ាគីស្ថានធ្លាក់ចុះ ៣៤% ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំសារពើពន្ធ ២០២៣-២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a5-90

a3-96

a4-91

អន្តរជាតិ៖ ការិយាល័យស្ថិតិប៉ាគីស្ថាន (PBS) បាននិយាយថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសប៉ាគីស្ថានក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន (ចាប់ពីខែ កក្កដា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤) បានធ្លាក់ចុះជាង ៣៤ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំសារពើពន្ធមុននេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ PBS បាននិយាយថា ដោយផ្អែកលើភាពខុសគ្នារវាងតួលេខនាំចេញ និងនាំចូល ឱនភាពពាណិជ្ជកម្មត្រូវបានកត់ត្រានៅ ៧,៤១៦ ពាន់លានដុល្លារអាមេរិកក្នុងខែ កក្កដាដល់ខែ តុលានៃឆ្នាំសារពើពន្ធ ២០២៣-២០២៤ ដែលបង្ហាញពីការធ្លាក់ចុះ ៣៤,៧០ ភាគរយ។ ទិន្នន័យបានបង្ហាញថា ការនាំចេញក្នុងខែ កក្កដាដល់ខែ តុលានៃឆ្នាំសារពើពន្ធបច្ចុប្បន្នត្រូវបានកត់ត្រាចំនួន ៩,៦១៧ ពាន់លានដុល្លារបើធៀបនឹងការនាំចេញចំនួន ៩,៥៥៤ ពាន់លានដុល្លារក្នុងខែ កក្កដាដល់ខែ តុលានៃឆ្នាំសារពើពន្ធចុងក្រោយដែលបង្ហាញពីការកើនឡើង ០,៦៦ ភាគរយ។ ការនាំចូលមានការថយចុះ ១៨,៥៤ ភាគរយដោយធ្លាក់ចុះពី ២០,៩១០ ពាន់លានដុល្លារក្នុងខែ កក្កដាដល់ខែ តុលាឆ្នាំ ២០២២-២០២៣ ដែលមានចំនួន ១៧,០៣៣ ពាន់លានដុល្លារក្នុងខែដូចគ្នានៃឆ្នាំសារពើពន្ធ ២០២៣-២០២៤ ៕

Comments

Related posts