ក្នុងរយៈពេល ១០ ខែ ការវិនិយោគនៅក្រៅប្រទេសរបស់វៀតណាមឈានដល់ ៤២៤,៤ លានដុល្លារ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ បើយោងតាមស្ថិតិចុងក្រោយរបស់ការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា វិនិយោគិនវៀតណាមបានបញ្ចូលទឹកប្រាក់ចំនួន ៤២៤,៤ លានដុល្លារអាមេរិកទៅក្នុងវិស័យចំនួន ១៤ នៅក្រៅប្រទេសក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ដែលធ្លាក់ចុះ ៦,១ ភាគរយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទឹកប្រាក់ជាង ២៥១,២ លានដុល្លារត្រូវបានចុះបញ្ជីសម្រាប់គម្រោងថ្មី ខណៈដែល ១៧៣ លានដុល្លារត្រូវបានបន្ថែមទៅលើគម្រោងដែលមានស្រាប់ដោយកើនឡើង ២,៨ ដង។  បើយោងតាមក្រសួងផែនការ និងវិនិយោគបានឱ្យដឹងថា វិស័យលក់ដុំ និងរាយបានកត់ត្រាការវិនិយោគនៅក្រៅប្រទេសពីប្រទេសវៀតណាម ដែលមានទឹកប្រាក់ជិត ១៥១,៦៣លានដុល្លារ ស្មើនឹង ៣៥,៧ ភាគរយនៃចំនួនសរុប។ ប្រទេសចំនួន ២៤ បានកត់ត្រាការវិនិយោគរបស់វៀតណាមក្នុងអំឡុងពេលនេះ។ ប្រទេសកាណាដាបាននាំមុខគេជាមួយនឹងទឹកប្រាក់ជាង ១៥០,២ លានដុល្លារ ដែលបន្ទាប់មកគឺសិង្ហបុរី ឡាវ និងគុយបា។ គិតត្រឹមថ្ងៃទី ២០ ខែតុលា វៀតណាមមានគម្រោងវិនិយោគក្រៅប្រទេសដែលមាន ដើមទុនសរុបជាង ២២,១ ពាន់លានដុល្លារ។ ក្រសួងផែនការនិងវិនិយោគវៀតណាម បាននិយាយថា ការវិនិយោគរបស់វៀតណាមនៅក្រៅប្រទេសភាគច្រើនផ្តោតលើឧស្សាហកម្មរ៉ែ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕photo_2023-11-06_00-07-52 (2)photo_2023-11-06_00-07-52photo_2023-11-06_00-07-53photo_2023-11-06_00-07-54

Comments

Related posts