ប្រទេសបង់ក្លាដែសរកចំណូលបាន ១៧,៤៥ ពាន់លានដុល្លារពីការនាំចេញក្នុងរយៈពេល ៤ ខែនៃឆ្នាំសារពើពន្ធ ២០២៣-២៤

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា ប្រាក់ចំណូលនាំចេញរបស់ប្រទេសបង់ក្លាដែសក្នុងរយៈ ពេល ៤ ខែដំបូងនៃឆ្នាំសារពើពន្ធ ២០២៣-២៤ ចាប់ពីខែកក្កដា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤ បានកើនឡើង ៣,៥២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដែលមានចំនួន ១៧,៤៥ ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទិន្នន័យរបស់ការិយាល័យលើកកម្ពស់ការនាំចេញ (EPB) បានបង្ហាញថា បង់ក្លាដែសរកចំណូលបាន ១៧,៤៤៧,៤៧ លាន ដុល្លារពីការនាំចេញក្នុងអំឡុងខែកក្កដាដល់ខែតុលា បើធៀបនឹងកាលពីឆ្នាំមុនមានចំនួន ១៦,៨៥៣,៥១ លានដុល្លារ។ ទិន្នន័យរបស់ EPB បានបង្ហាញថា ប្រាក់ចំណូលរបស់ប្រទេសពីសម្លៀកបំពាក់ប៉ាក់ដែលផលិតរួចជាស្រេច និងសម្ភារៈត្បាញបានកើនឡើង ៥,៩៥ ភាគរយដែលមានចំនួន ១៤,៧៨ ពាន់លានដុល្លារក្នុងអំឡុងពេលដែល បានលើកឡើងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន។ យោងតាមទិន្នន័យរបស់ EPB ប្រាក់ចំណូលពីការនាំចេញមានចំនួន ៣,៧៦ ពាន់លានដុល្លារក្នុងខែតុលា ដោយបានចុះបញ្ជីការថយចុះ ១៣,៦៤ ភាគរយបើធៀបនឹងឆ្នាំមុន។ ប្រទេសបង់ក្លាដែសបានកំណត់គោលដៅនាំចេញរបស់ខ្លួនក្នុងឆ្នាំសារពើពន្ធ ២០២៣-២៤ ចំនួន ៦២ ពាន់លានដុល្លារ រួមទាំងចំនួនជាង ៥២ ពាន់លានដុល្លារពីផលិតផលកាត់ដេរដែលផលិតរួចរាល់៕photo_2023-11-06_00-25-18 (3)photo_2023-11-06_00-25-18 (2)photo_2023-11-06_00-25-18

Comments

Related posts