មីយ៉ាន់ម៉ា ផ្អាក ជា បណ្ដោះអាសន្ន នូវ អាជ្ញាប័ណ្ណ សម្រាប់ ទីភ្នាក់ងារ ការងារ នៅ បរទេស ចំនួន ១០

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ក្រសួងការងារ មីយ៉ាន់ម៉ាបានដកហូតអាជ្ញាប័ណ្ណជាបណ្ដោះអាសន្ននៃទីភ្នាក់ងារការងារនៅក្រៅប្រទេសចំនួន ១០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ បើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ The Global New Light of Myanmar បានរាយការណ៍ដោយដកស្រង់ពីក្រសួងការងារថា អាជ្ញាប័ណ្ណរបស់ទីភ្នាក់ងារការងារនៅបរទេសដែលពាក់ព័ន្ធនឹងត្រូវផ្អាកពី ៦ ខែទៅមួយឆ្នាំ។ មន្ត្រីម្នាក់មកពីក្រសួងការងារ បានប្រាប់ស៊ីនហួរថា "អាជ្ញាប័ណ្ណត្រូវបានដកហូត ដោយសារពួកគេមិនគោរពតាមច្បាប់ការងារ និងច្បាប់ដែលមានស្រាប់របស់ប្រទេស"។ យោង តាម ក្រសួង ការងារ  ពលករមីយ៉ាន់ម៉ា ត្រូវ បាន បញ្ជូន ទៅ ធ្វើ ការ នៅប្រទេសក្រៅជាង ៩០ ប្រទេស ចាប់ តាំង ពី ឆ្នាំ ១៩៩០ មក ៕photo_2023-11-06_08-07-32 (2)photo_2023-11-06_08-07-32 (3)photo_2023-11-06_08-07-32

Comments

Related posts