ក្នុងខែមេសាដល់ខែតុលា ប្រទេសមីយ៉ាន់ម៉ាបាននាំចេញសណ្តែកបៃតងជាង ២៥០,០០០ តោន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b3-9

b2-9

b-3

b4-8

អន្តរជាតិ៖ ក្រសួងពាណិជ្ជកម្មបាននិយាយថា ប្រទេសមីយ៉ាន់ម៉ាបាននាំចេញសណ្តែកបៃតងប្រហែល ២៥៣,១០៩ តោនចាប់ពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ២៧ ខែតុលានៃឆ្នាំសារពើពន្ធ ២០២៣-២៤ រហូតដល់ខែមីនាឆ្នាំក្រោយ ដោយទទួលបានប្រាក់ចំណូលជាង ១៧០ លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ក្រសួងបាននិយាយថា ក្នុងខែមេសា ដល់ខែតុលា ឆ្នាំនេះ ការនាំចេញសណ្តែកបៃតងជាង ១៩៦,៥៣៦ តោនត្រូវបានដឹកជញ្ជូនតាមសមុទ្រ ហើយជាង ៥៦,៥៧២ តោនត្រូវបានជួញដូរតាមរយៈពាណិជ្ជកម្មតាមព្រំដែន។ តួរលេខក្រសួងបានបង្ហាញថា ប្រទេសនេះរកបានជាង ៨០០ លានដុល្លារពីការនាំចេញសណ្តែកជាង ៩៥៥,៩០៤ តោន និងគ្រាប់ធញ្ញជាតិ។ យោង តាម ក្រសួងដដែលឲ្យដឹងទៀតថា សណ្តែក និង គ្រាប់ធញ្ញជាតិគឺជា ដំណាំ ដាំដុះ ច្រើន ជាងគេ ទី ពីរ របស់ មី យ៉ាន់ ម៉ា បន្ទាប់ ពី ស្រូវ ដែល ស្មើនឹង    ៣០  ភាគរយ នៃ ផលិតកម្ម កសិកម្ម សរុប ។ ប្រទេសមីយ៉ាន់ម៉ានាំ ចេញ សណ្ដែក និង គ្រាប់ធញ្ញជាតិជា ចម្បង ទៅ ប្រទេស ចិន ឥណ្ឌា និង បណ្តា ប្រទេស អឺរ៉ុប៕

Comments

Related posts