ឥណ្ឌូណេស៊ី មាន បំណង ក្លាយ ជា ជង្រុក អាហារ ពិភពលោក នៅ ឆ្នាំ ២០២៨

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1290

IMG_1292

IMG_1291

 

អន្តរជាតិ៖ លោក Andi Amran Sulaiman រដ្ឋមន្ត្រីកសិកម្មឥណ្ឌូនេស៊ីបាននិយាយថា ប្រទេសនេះ នឹងក្លាយទៅជាជង្រុកស្បៀងអាហារពិភពលោកនៅឆ្នាំ ២០២៨ ហើយប្តេជ្ញាបំប្លែងតំបន់វាលភក់ ទៅជាដីកសិកម្ម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVietnam Plus។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ថ្មីៗនេះនៅទីក្រុងហ្សាការតា លោក Amran បាននិយាយថា ប្រទេសឥណ្ឌូនេស៊ី     នឹងអភិវឌ្ឍតំបន់វាលភក់ចូលទៅក្នុងដីកសិកម្មជាមួយនឹងគោលដៅចំនួន ១ លានហិកតានៅឆ្នាំក្រោយ។ លោកបានមានប្រសាសន៍ថា តំបន់នេះនឹងជួយផលិតអង្ករចំនួន ២,៥ លានតោនក្នុងមួយឆ្នាំ ក្នុងកិច្ចខិតខំ​ប្រឹងប្រែងកាត់បន្ថយការនាំចូល ហើយគោលដៅនេះនឹងកើនឡើងជាលំដាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះដើម្បីប្រែក្លាយប្រទេសឥណ្ឌូនេស៊ីទៅជាជង្រុកស្បៀងអាហារពិភពលោកនៅអំឡុងឆ្នាំ ២០២៩-២០៣៣។ លោកគ្រោងនឹងអភិវឌ្ឍផ្ទៃដីកសិកម្មចំនួន ៦ លានហិកតា ដើម្បីផលិតស្រូវចំនួន ៨០ លានតោន។ យោងតាមអគ្គនាយកនៃ Food Crops Suwandi បានឱ្យដឹងថា ឥណ្ឌូនេស៊ីពិតជាមាន សក្តានុពលខ្លាំង ក្នុងការប្រើប្រាស់ដីវាលភក់ជាដីកសិកម្ម  ដោយភាគច្រើននៅក្នុងខេត្តស៊ូម៉ាត្រាខាងត្បូង កាលីម៉ាន់តាន់ភាគខាងលិច កាលីម៉ាន់តាន់ភាគខាងត្បូង និងកាលីម៉ាន់តាន់កណ្តាល៕

Comments

Related posts