អាជ្ញាធររាជធានីជំរុញការបណ្តុះបណ្តាលបច្ចេកទេសធ្វើកសិកម្មដល់ប្រជាកសិករ ដែលរងផលប៉ះពាល់ដោយជំនន់ស្ទឹងព្រែកត្នោតកន្លងមក

 

វិទ្យុជាតិកម្ពុជា

IMG_1219

IMG_1218

IMG_1217

IMG_1214

IMG_1211

IMG_1210

 

ភ្នំពេញ៖ លោកកើត ឆែ អភិបាលស្តីទី នៃគណៈអភិបាល រាជធានីភ្នំពេញបាន ណែនាំឲ្យមន្ទីរកសិកម្ម មន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌកំបូល យកចិត្តទុកដាក់ ទាំងការបណ្ដុះ បណ្ដាលបច្ចេកទេសកសិកម្ម ទាំងការផ្ដល់ទឹកជូនប្រជាពលរដ្ឋ នៅពេលរាជរដ្ឋាភិបាលបានផ្ដល់ គ្រាប់ពូជជូនពួកគាត់ សំដៅធ្វើយ៉ាងណាឲ្យពួកគាត់អាចបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់។

  ការណែនាំបែបនេះរបស់លោកកើត ឆែ បានធ្វើឡើងនាព្រឹក ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ ក្នុង

ពិធីចែកស្រូវពូជរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ស្ទឹងព្រែកត្នោត ចំនួន ១០៨គ្រួសារ នៅវត្តទ្រនំជ្រឹង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល។

  លោកកើត ឆែ បានមានប្រសាសន៍លើកឡើងថាសម្រាប់ មន្ទីរកសិកម្មរាជធានីភ្នំពេញ ត្រូវបញ្ជូនមន្ត្រី របស់ខ្លួន ផ្ដល់បច្ចេកទេសដល់បងប្អូនប្រជាពលរដ្ឋ ; រីឯមន្ទីរធនធានទឹកក៏ត្រូវនៅកៀកកិតជាមួយ ប្រជាពលរដ្ឋដែរ ពោលគឺនៅពេលដែលប្រជាពលរដ្ឋមិនមានទឹកដើម្បីបង្កបង្កើនផល មន្ទីរត្រូវតែ ផ្ដល់ទឹកជូន ។ដោយឡែក សម្រាប់អាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខណ្ឌកំបូលវិញ ក៏ត្រូវតែនៅផ្ទាល់ ជាមួយប្រជាពលរដ្ឋផងដែរ ខណៈដែលបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតអ្វីមួយ អាជ្ញាធរត្រូវជួយ ពួកគាត់ភ្លាម សំដៅធ្វើយ៉ាងណា ក្រោយពីទទួលបានគ្រាប់ពូជរបស់សម្ដេចធិបតីហ៊ុន ម៉ាណែតនេះហើយ ពួកគាត់អាចយកទៅបង្កបង្កើនផល ដោយទទួលបានទិន្នផលខ្ពស់។

    លោកកើត ឆែក៏បានមានប្រសាសន៍បន្ថែមទៀតថា ព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពពេញលេញ ក្រោមម្លប់សន្តិភាពនេះ យើងអាចធ្វើអ្វីបានគ្រប់យ៉ាង ទាំងការរកស៊ី ជួញដូរ និងការបង្កបង្កើនផល ជាដើម។ដូច្នេះទេ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសន្តិភាពនេះឲ្យបានគង់វង្ស ។

សូមបញ្ជាក់ថា គ្រាប់ពូជស្រូវ ដែលបានផ្តល់ជូនបងប្អូនប្រជាកសិករដែលទទួលរងការខូចខាតដំណាំស្រូវ វស្សាដោយគ្រោះទឹកជំនន់ស្ទឹងព្រែកត្នោត ចំនួន១០៨គ្រួសារ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូលនេះ មានចំនួន ៦.៦៥០គីឡូក្រាម ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី  ខណៈខណ្ឌកំបូល មានផ្ទៃដីបង្កបង្កើនផលស្រូវវស្សាសរុប ១.៧២៤ហិកតា៕

Comments

Related posts