ប្រជាពលរដ្ឋ រស់នៅខណ្ឌពោធិ៍សែនជ័យ ជិត២០នាក់ ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយធ្វើប្លង់កម្មសិទ្ធិដីធ្លី ដាក់លូ ធ្វើផ្លូវ និងផ្តល់ទឹកស្អាតជូនពួកគាត់

 

 

វិទ្យុជាតិកម្ពុជា

IMG_1293

IMG_1295

IMG_1294

IMG_1296

 

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋ ចូលរួមប្រមាណជិត៦០០នាក់ និងបានលើកឡើងនូវ សំណើសំណូមពរយ៉ាងច្រើន ដែលក្នុងនោះ ពួកគាត់បានលើកឡើងនូវសំណើផ្ទាល់មាត់ចំនួន១៧នាក់ ស្នើនឹង២៣បញ្ហា និងតាមប្រអប់សំបុត្រចំនួន ១០០នាក់ផ្សេងទៀត។

រាល់សំណើនិងសំណូមពរ សុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយនូវទុក្ខកង្វល់របស់ពួគគាត់ ដែលភាគច្រើនស្នើសុំធ្វើប្លង់កម្មសិទ្ធិលើអចលនៈទ្រព្យ ស្នើសុំជួសជុលនិងដាក់លូ ជួសជុលផ្លូវ ស្នើសុំឱ្យ ពិនិត្យឡើងវិញលើការបង់ពន្ធដីធ្លីកន្លងមក ដោះស្រាយបញ្ហាលិចលង់ភូមិដ្ឋានដោយជំនន់ទឹកភ្លៀង នឹងបញ្ហាមួយចំនួនដែលសេសសល់ពីគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ដោយសារការរីករាលដាល នៃជំងឺ កូវីដ១៩ក្នុងឆ្នាំកន្លងទៅ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌពោធិ៍សែនជ័យនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សានិងជាតំណាង ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក ហួត ហៃ អភិបាលរង តំណាងឯកឧត្តមអភិបាល រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធជាច្រើនទៀត នៅក្នុងបរិវេណ វត្តពោធិ៍ចិនតុង។

ឆ្លើយតបនៅចំពោះមុខប្រជាពលរដ្ឋពាក់ព័ន្ធនឹងសំណើសុំធ្វើផ្លូវ ជួសជុលផ្លូវ ដាក់លូ ស្តារលូ ប្រឡាយ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ក៏បានបង្ហាញពីកិច្ចសហការជាមួយ រដ្ឋបាលខណ្ឌ ដើម្បីដោះស្រាយនូវសំណើទាំងឡាយណា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួនឱ្យបានឆាប់ តាមតែអាចធ្វើទៅបាន។ ចំពោះសំណើណាដែលមានទំហំថវិកាលើសពីដែនសមត្ថកិច្ចរបស់មន្ទីរ លោកនឹងចុះសិក្សាលម្អិតរួចដាក់ជូនអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនិងសម្រេចដោះស្រាយ ជូនទៅតាមផែនការជាបន្តបន្ទាប់នៅពេលក្រោយ។ 

នាឱកាសនោះ លោក ហួត ហៃ បានមានប្រសាសន៍ថា  វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកនេះ មានពលរដ្ឋចូលរួមយ៉ាងផុសផុលទាំងផ្ទាល់មាត់ និងតាមប្រអប់ សំបុត្រ បើទោះជាបញ្ហាខ្លះ ស្ថិតនៅក្នុងគម្រោងផែនការអភិវឌ្ឍន៍៣ឆ្នាំរំកិលក្តី តែយើងបានបកស្រាយ ពន្យល់ជូនពួកគាត់បានជ្រាបហើយដែរ។  លោកបន្តថា ចំពោះសំណើសុំដែលមិនទាន់បានដោះស្រាយ យើងនឹងបន្តយកទៅពិភាក្សា និងដោះស្រាយតាមក្រោយទៀត៕

Comments

Related posts