ឥណ្ឌូនេស៊ី នាំចូលអង្ករពីវៀតណាមកាន់តែច្រើនឡើង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a4-98

a3-103

a5-96

អន្តរជាតិ៖ ថ្មីៗនេះទីភ្នាក់ងារភស្តុភារជាតិនៃប្រទេសឥណ្ឌូនេស៊ី (Bulog) បានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការនាំចូលអង្ករចំនួន ១ លានតោន ដែលជាផ្នែកមួយនៃកូតាបន្ថែមចំនួន ១,៥ លានតោនដែលបានបែងចែកពីប្រទេសវៀតណាម ថៃ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោក Mokhamad Suyamto នាយកបណ្តាញផ្គត់ផ្គង់ និងសេវាសាធារណៈនៅ Bulog បាននិយាយថា ការនាំចូលអង្ករបន្ថែមនេះមានគោលបំណងពង្រឹងស្តុកអង្កររបស់រដ្ឋាភិបាលរហូតដល់ឆ្នាំ ២០២៤ ដោយបន្ថែមថា Bulog នឹងនាំចូលអង្ករពីប្រទេសណាមួយដែលបំពេញតាមស្តង់ដារដែលត្រូវការ។ លោកបានបន្ថែមថា Bulog បច្ចុប្បន្នគ្រប់គ្រងស្តុកអង្ករចំនួន ១,៤៥ លានតោន ដែលនឹងកើនឡើងដើម្បីបំពេញតម្រូវការ ចែកចាយសម្រាប់ឆ្នាំខាងមុខ និងរក្សាស្ថិរភាពអង្ករក្នុងស្រុក។ ចាប់តាំងពីដើមឆ្នាំនេះមក Bulog បានចែកចាយអង្ករសរុបចំនួន ៨៨៥,០០០ តោន ដើម្បីរក្សាស្ថិរភាពទីផ្សារ និងអង្ករ ៦៤១,០០០ តោន ដែលជាផ្នែកមួយនៃកម្មវិធីជំនួយស្បៀងអាហារសម្រាប់ជនក្រីក្រនៅទូទាំងប្រទេសក្នុងអំឡុងខែកញ្ញាដល់ខែវិច្ឆិកា៕

Comments

Related posts