អ៊ីស្រាអែល អះអាងថាកងទ័ពរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការចំកណ្ដាលបេះដូងទីក្រុងហ្កាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b2-30

b-18

b1-30

អន្តរជាតិ៖ អ៊ីស្រាអែលបានអះអាងថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅចំកណ្ដាលបេះដូង នៃទីក្រុងហ្កាហ្សា (Gaza City) នៅក្នុងសង្រ្គាមមួយដែលលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីប្ដេជ្ញាកម្ទេចក្រុមហាម៉ាស់ និងគ្រប់គ្រងសន្តិសុខលើតំបន់ហ្កាហ្សាទាំងមូល ក្រោយសង្រ្គាម បញ្ចប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ សង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស់ បានឈានចូលដល់ខែទី ២ ហើយ ចាប់តាំងពីក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បើកការវាយ ប្រហារ លើភាគខាងត្បូង អ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់ជនជាតិអ៊ីស្រាអែល ១៤០០ នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានលើក ឡើងនៅក្នុងសន្និសីទសារព័ត៌មានថា កងទ័ពអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការដោយមានភាពរីកចម្រើន  ទៅមុខ ចំកណ្ដាលបេះដូងនៃទីក្រុងហ្កាហ្សា និងកំពុងបង្កការលំបាកដល់ក្រុមហាម៉ាស់។ គួរបញ្ជាក់ថា ខណៈអ៊ីស្រាអែលអះអាងពីភាពរីកចម្រើននៃការវាយលុក ក្រុមហាម៉ាស់ឯណោះវិញ ក៏បានអះអាងដែរថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានបង្កការខាតបង់ធ្ងន់ធ្ងរ និងបង្អាក់ដំណើរទៅមុខរបស់កងទ័ពអ៊ីស្រាអែល ភ្លាមៗគេមិនទាន់អាចបញ្ជាក់ពីការអះអាងរបស់ភាគីទាំងសងខាងបាននៅឡើយទេ៕

Comments

Related posts