ការដ្ឋានដាក់លូប្រអប់ទទឹងជាង៤ម៉ែត្រ ចាប់ពីផ្លូវទន្លេសាបដល់ រង្វង់មូលព្រះព្រហ្មមុខបួន ស្ថាបនាបានប្រមាណ៧៥%


 
រិទ្យុជាតិកម្ពុជា

a1-103

a7-94

a2-104

a3-107

a4-102

a5-100

a6-96

ភ្នំពេញ៖ ការដ្ឋានដាក់លូប្រអប់ធំៗចំនួន២ខ្សែ ប្រវែងជាង ៤៥០ម៉ែត្រ ចាប់ពីផ្លូវទន្លេសាប មកដល់កែង ផ្លូវជាតិលេខ៦A រង្វង់មូលព្រះព្រហ្មមុខបួន ត្រូវមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថាបនា សម្រេចបានប្រមាណ៧៥%ហើយ ដោយពេលនេះ ក្រុមការងារបាននិងកំពុងបន្តសកម្មភាពការងារ ឆ្ពោះ ទៅ ផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វារ។
  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា៖ ការដ្ឋានដាក់លូប្រអប់ធំៗ ២ខ្សែខាងលើនេះ ម្ចាស់គម្រោង គឺក្រុមហ៊ុនវិនិយោគទុនអាណិកជន OCIC សម្រេចធ្វើបានក្នុងមួយខ្សែៗ៧៥% ហើយ  គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។
  មន្ត្រីរដដែលបានឲ្យដឹងទៀតថា៖លូប្រអប់ទាំង២ខ្សែ ប្រវែងជាង ៩០០ម៉ែត្រនេះ គឺ ចាប់ពីផ្លូវទន្លេសាប មកកែងនឹងផ្លូវជាតិលេខ៦A រង្វង់មូលព្រះព្រហ្មមុខបួន មានទទឹង ៤ម៉ែត្រនិង៤០សង់ទីម៉ែត្រ ជាយុទ្ធសាស្រ្តរំដោះទឹកភ្លៀងពីមហាវិថី OCIC, វិថីបឹងពោធ៍, ផ្លូវជាតិលេខ៦A , វិថីកែវ ចិន្ថា , វិថីទន្លេសាប តំបន់រង្វង់មូលព្រះព្រហ្មមុខបួន និងជាពិសេស តំបន់ទីក្រុងរណបជ្រោយចង្វារ ។
  មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា៖ ក្រោយការដ្ឋាននេះបានបញ្ចប់ ក្រុមការងារនឹងបន្ត ចាក់ផ្លូវបេតុង ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាពនិងសោភ័ណភាព សម្រាប់ចរាចរណ៍ ។
  មន្ត្រីរដ្ឋបាលរាជធានីក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់ការដ្ឋាន រង្វង់មូល ព្រះព្រហ្មមុខបួននេះ មេត្តាយោគយល់ ខណៈការដ្ឋានបានបិទមហាវិថី OCIC មួយផ្នែក និងសូមចូលរួម ថែរក្សាអនាម័យបរិស្ថានតាមផ្លូវទន្លេសាប មហាវិថី OCIC ព្រមទាំងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមបណ្តាយផ្លូវទាំងនេះ ដើម្បីសោភ័ណភាពភ្ញៀវទេសចរមកកម្សាន្តតំបន់ជុំវិញរាជធានីភ្នំពេញ។ ម្យ៉ាងវិញទៀតដើម្បីឲ្យបងប្អូនធ្វើដំណើបានស្រួល និងមានសុវត្តិភាព៕

Comments

Related posts