សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យពង្រឹងសាលាបណ្តុះបណ្តាលនាយទាហានទាំង៣កម្រិត ហើយត្រូវក្លាយជាស្ថាប័នឯករាជ្យ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១០ ១១ ២០២៣

២-55

MC៖ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យពង្រឹងសាលាបណ្តុះបណ្តាលនាយទាហានទាំង៣កម្រិត ត្រូវក្លាយជាស្ថាប័នឯករាជ្យ និងប្រទាក់ ក្រឡាគ្នា ដើម្បីជំរុញការបណ្តុះបណ្តាលប្រកបដោយគុណភាព និងស្តង់ដារ។
    ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថា ការហ្វឹកហ្វឺន ទៅកងទ័ពគឺជារឿងសំខាន់ ដែលត្រូវយកចិត្តទុកដាក់ ដើម្បីពង្រឹងសមត្ថភាពទ័ពឱ្យកាន់តែមានសមត្ថភាព  ដោយការហ្វឹកហ្វឺនត្រូវពង្រឹងពីថ្នាក់ទាបឡើងទៅ ពោលគឺបើការបង្រៀនមិនខ្លាំងពីបឋមទៅ នោះការរៀន នៅអនុវិទ្យាល័យ វិទ្យាល័យ ក៏មិនខ្លាំងដែរ។ សម្តេចធិបតី ក៏បានណែនាំឱ្យរៀបចំឯកសារហ្វឹកហ្វឺនឱ្យមាន គុណភាព និងស្តង់ដារដើម្បីជំរុញការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាងនេះទៅទៀត សម្តេចធិបតី ចាត់ទុកថា ការពង្រឹងសាលាបណ្តុះបណ្តាលនាយទាហានទាំង៣កម្រិត ឯករាជ្យនិងប្រទាក់ ក្រឡាគ្នា ដោយសារបច្នុប្បន្ន កម្ពុជាមានសាលានាយទាហានបឋម ដែលដើរតួនាទីនៅក្នុងការបណ្ដុះ បណ្ដាលនាយទាហានបឋម ដែលមានសាលានាយទាហានសកម្ម ត្មាតពង វិទ្យាស្ថានកងទ័ពជើងគោក និងមហាវិទ្យាល័យបញ្ជាការសេនាធិការ ដែលនៅចំណុះឱ្យសាកលវិទ្យាល័យការពារជាតិ។ ដូចនេះ សម្តេចធិបតី ស្នើក្រសួងការពារជាតិ អគ្គបញ្ជាការ ពិនិត្យនិងវាយតម្លៃនៅក្នុងការរៀបចំបញ្ជាការសេនាធិការ ទៅជាស្ថាប័នឯករាជ្យមួយ ដើម្បីដំឡើងកម្រិតនិងប្រសិទ្ធភាព ក្នុងការបណ្ដុះបណ្ដាលនាយទាហានសំខាន់ ដែលសកលវិទ្យាល័យការពារជាតិ គួរប្រមូលផ្ដុំនិងពង្រឹងទៅលើកម្រិតយុទ្ធសាស្ត្រការពារជាតិ។
«  ពិតណាស់យើងមានមហាវិទ្យាល័យជំនាញភាសា មហាវិទ្យាល័យអាយធីផ្សេងៗ ប៉ុន្តែបញ្ជាការ សេនាធិការ ហើយនៅគ្រប់ប្រទេសទាំងអស់តែងតែមាន៣ថ្នាក់ នៅវៀតណាម ថៃ នៅតាមបណ្ដាប្រទេស ជាច្រើន សហរដ្ឋអាមេរិកក៏ដូចគ្នាដែរ។ ហើយកិច្ចការងារនេះគឺមានការពិភាក្សាគ្នារួចមកហើយ ខ្ញុំស្នើឱ្យ គួរតែចាត់តាំងអនុវត្ដតែម្ដង ដើម្បីធ្វើយ៉ាងណាឱ្យបញ្ជាការសេនាធិការទៅជាស្ថាប័នឯករាជ្យមួយ មានសមត្ថភាពម្ចាស់ការ សិទ្ធិសម្រេចចិត្ត ចងស្រាវជ្រាវ និងចងសម្ព័ន្ធមេត្រីភាព និងភ្ជាប់ជាមួយបណ្ដា ស្ថាប័ន និងបណ្ដាសាលាបញ្ជាការសេនាធិការគ្រប់ប្រទេសទាំងអស់ គួរពិនិត្យនៅក្នុងការរៀបចំនេះ និងក៏ ពាក់ព័ន្ធទៅនឹងការកែសម្រួលរចនាសម្ព័ន្ធហ្វឹកហ្វឺនរបស់យើងផងដែរ ដើម្បីធានានូវភាពម្ចាស់ការ៕»

Comments

Related posts