រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថាប្រព័ន្ធផ្សព្វផ្សាយបុរាណនៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់ព័ត៌មានពិតជូនបងប្អូនប្រជាពលរដ្ឋ

 

វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី ១០ វិច្ឆិកា ២០២៣

b-19

b6-24

b1-32

b2-32

b3-33

b5-28

b4-32

Mc រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយបុរាណនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្ដល់ព័ត៌មានពិតជូនបងប្អូនប្រជាពលរដ្ឋ។ ការថ្លែងបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន នៅក្នុងឱកាសអញ្ជើញសំណេះសំណាលនិងចែកស្បៀងអាហារ ថវិកា ដល់មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យាប្រចាំការ និងពិនិត្យមើលដំណើរការផ្សាយរបស់ស្ថានីយ៍ផ្សាយវិទ្យុជាតិកម្ពុជា AM918 KHz មានកម្លាំងផ្សាយ ៦០០KW ស្ថិតនៅស្ថានីយ៍វិទ្យុ ភូមិវាលកណ្តោល ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
      ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់មន្ត្រីអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាទាំងអស់ដែលបាន លះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ដើម្បីបម្រើជាតិរបស់យើង និងបានចូលរួមក្នុងការថែរក្សានូវសុខ សន្តិភាព។ ឯកឧត្តម បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយកាន់តែទំនើប ក៏ប៉ុន្តែប្រព័ន្ធផ្សព្វ ផ្សាយ តាមបែបបុរាណមានវិទ្យុ ទូរទស្សន៍ នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាស្រុកសន្តិភាព និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ព្រោះនៅក្នុងកាលៈទេសៈណា ដែលមិនមាន smartphone មិនមានអ៊ីនធឺណិត មានតែប្រព័ន្ធផ្សព្វផ្សាយបុរាណដែលនៅតែបម្រើការស្ដាប់ ផ្ដល់ព័ត៌មាន ជាពិសេស នៅតាមជនបទដែលមិនមាន smart phone គឺអាចទទួលបានព័ត៌មាន។ ឯកឧត្តម បានបន្ដថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន នឹងធ្វើឱ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតួនាទី សំខាន់ ជាសំឡេងរបស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតូនាទីក្នុងការជួយផ្សព្វផ្សាយ ពីកម្ពុជាទៅប្រជាជនពិភពលោក ។ ក្រសួងក៏បានផ្តោតទៅលើការធ្វើទំនើបកម្មស្ថាប័ន សំដៅអគារ សម្ភារៈ សម្រាប់បម្រើការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាពរបស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ ប្តូរ និងការវិវត្តន៍របស់សង្គម ។
   លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជា បានមានប្រសាសន៍ថា វិទ្យុជាតិកម្ពុជានឹងបន្ត ពង្រីកការផ្សាយ ទាំងបែបបុរាណនិងទំនើប ដើម្បីបម្រើព័ត៌មានពិតរហ័ស ជូនប្រជាពលរដ្ឋ។
  លោកជំទាវ បានជម្រាបជួនពីដំណើរការផ្សាយ គឺចាប់តាំងពីឆ្នាំ ២០១៦ មក វិទ្យុជាតិបានផ្សាយ តាម រលកវិទ្យុ AM 918KHz កម្លាំង 600KW គ្របដណ្តប់ទូទាំងប្រទេស និង FM 105.70KHz កម្លាំង30KW គ្របដណ្តប់រាជធានីភ្នំពេញ និងបណ្តាខេត្ត មួយចំនួននៅជុំវិញរាជធានីភ្នំពេញ ។  ក្រៅពីការផ្សាយតាម រលកវិទ្យុ AM និង FM  វិទ្យុជាតិកម្ពុជា ក៏មានផ្សាយតាមវ៉េបសាយអគ្គនាយកដ្ឋាន និង ទម្រង់ឌីជីថល ដូចជា ៖ ទំព័រហ្វេសប៊ុកផ្លូវការអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា , ឆាណែលយូធូប , ឆាណែលតេលេក្រាម , អេបក្រសួងព័ត៌មាន និងតិកតុក នូវរាល់មាតិកាផ្សាយទាំងអស់របស់វិទ្យុជាតិកម្ពុជា ។ ចំពោះការងារ ចុះយកនិងផលិតព័ត៌មាន មានការវិវឌ្ឍន៍ទៅតាមសម័យកាល និង បច្ចេកវិទ្យា ។ ជាមួយនេះបានផ្លាស់ប្តូរ ពីការចុះយកព័តមានដោយផ្ទាល់ ពីទីតាំងកើតហេតុ ឬ មូលដ្ឋាន មកទទួលព័ត៌មានតាមរយៈ មន្រ្តីមន្ទីរ ព័ត៌មានគ្រប់ខេត្តក្រុង និង តាមក្រសួងស្ថាប័ននានា និងការប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យា ។  
  លោកជំទាវ បន្ថែមថា ចំពោះការងារកិច្ចសហប្រតិបត្តិការ វិទ្យុជាតិមានដៃគូសហការ ដូចជា ៖ ១-ស្ថានីយ៍វិទ្យុ-ទូរទស្សន៍មជ្ឈិមចិន (CMG ) ២-ស្ថានីយ៍វិទ្យុឈូងសមុទ្រ ប៉ៃពូ ក្វាងស៊ីចិន ៣-វិទ្យុ   សំឡេងប្រជាជនវៀតណាម (VOV) ៤-ទីភ្នាក់ងារសារព័ត៌មាន Sputnik (ប្រទេសរុស្ស៊ី) ៥-ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ASIA-PACIFIC BROADCASTING UNION (ABU ) និង៦-វិទ្យាស្ថាន ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD) ៕

Comments

Related posts