រដ្ឋបាលខេត្តមណ្ឌលគិរី ប្រមូលបច្ច័យបានជាង ៥៣លានរៀល និងជាង៦០០០ដុល្លារ ក្នុងពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តសែនមនោរម្យ

 

វិទ្តុជាតិកម្ពុជា៖ លោកស៊ីផុន ហ៊ុងគ្រី

x-17

x1-30

x3-29

x2-28
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមទាំងមន្រ្តីរាជការ និងពុទ្ធបរិស័ទ បានផ្តួចផ្តើមប្រារព្វពិធីបុណ្យកឋិនទានសាមគ្តី ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា នៅវត្តសែនមនោរម្យ ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា បច្ចុប្បន្នដោយសារ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការ ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទើបប្រជាពលរដ្ឋ មានឱកាសធ្វើបុណ្យទៅតាមទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារៀងៗខ្លួន។ ឯកឧត្តម បញ្ជាក់ថា ដើម្បីធានាបាននូវសុខសន្តិភាពឱ្យបានគង់វង្សជានិរន្តរ៍ យើងទាំងអស់ត្រូវតែការពារសុខសន្តិភាព ដែលមានស្រាប់ ហើយខិតខំអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានការរីកចម្រើន និងចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយលុបបំបាត់រាល់បទល្មើសនានាក្នុងមូលដ្ឋាន។ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី បន្តចូលរួមក្នុងការការពារខឿនសន្តិសុខជាតិរបស់យើង ដែលជាកត្តាសំខាន់ចំបងក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ ឯកឧត្តម អភិបាល ខេត្ត ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងពុទ្ធបរិស័ទទាំងអស់ ដែលបានចូលរួមក្នុងពិធីអង្គកឋិនទានសាមគ្គីនាពេលនេះ ដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានា ក្នុងទីវត្តអារាមឱ្យមានការរីកចម្រើន។
គួរបញ្ជាក់ថា៖ បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ៕

Comments

Related posts