រដ្ឋមន្ត្រីក្រសួងធនធានទឹកគាំទ្រក្រុមការងារព័ត៌មាននិងបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតសម្រាប់ការផ្សព្វផ្សាយព័ត៌មានកាន់តែទូលំទូលាយដល់សាធារណជន

photo_2023-11-10_20-46-04

photo_2023-11-10_20-46-03
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមការងារព័ត៌មាននិងបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដឹកនាំដោយឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអរគុណ ដល់ប្រតិភូក្រុមការងារព័ត៌មាន និងបណ្តាញសង្គមសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានមកជួបពិភាក្សាការងារ និងបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការនានា ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន។

សូមជម្រាបថា ក្រសួងព័ត៌មាន កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក៏បានរៀបចំកិច្ចប្រជុំក្រុមការងារព័ត៌មានអន្តរក្រសួង ស្ថាប័ន ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមផ្តល់បទពិសោធន៍ និងអនុសាសន៍ពីឯកឧត្តមប្រធានក្រុមការងារព័ត៌មាន និងបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មានរបស់ក្រសួង ស្ថាប័នទាំងអស់ទៅកាន់សាធារណជនឱ្យបានទូលំទូលាយ ទាន់ហេតុការណ៍ និងប្រកបដោយប្រសិទ្ធភាព ៕

photo_2023-11-10_20-46-04 (2)

Comments

Related posts