ឯកឧត្តមហេង សួរ៖ “សូមជូនពរឱ្យទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនបន្តរីកចំរើននិងកាន់តែរឹងមាំ”

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចង់ឃើញទំនាក់ទំនងកម្ពុជានិងជប៉ុនកាន់តែរីកចម្រើន និងរឹងមាំ។ 

 

តាមរយៈហ្វេសប៊ុកផ្លូវការឯកឧត្តមបានលើកឡើងថា៖ “សូមជូនពរឱ្យទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនបន្តរីកចំរើននិងកាន់តែរឹងមាំ”។ 

 

ការលើកឡើងដូចនេះ បន្ទាប់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅល្ងាចថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ និងឯកឧត្តម Ueno Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងស្ថាប័នជាច្រើនរូប បានចូលរួមពិធីបើក "មហោស្របភាពយន្តជប៉ុនលើកទី៩  នៅកម្ពុជា -  The 9th Japanese Film Festival in Cambodia"ដែលធ្វើឡើងនៅផ្សារទំនើបអ៊ីអនភ្នំពេញ។ 

 

ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា និងជប៉ុននៅឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍មហោស្របខ្សែភាពយន្តជប៉ុនលើកទី៩នេះ បាននិងកំពុងដាក់បញ្ចាំងនៅទីក្រុងចំនួន ៥ គឺក្រុងសៀមរាប រាជធានីភ្នំពេញ ក្រុងបាត់ដំបង ក្រុងកំពង់ចាម និងក្រុងព្រះសីហនុ។

 

សូមបញ្ជាក់ថា មហោស្របភាពយន្តជប៉ុននេះ គឺជាព្រឹត្តិការមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតជប៉ុននៅកម្ពុជា រួមគ្នារៀបចំឡើងដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ៕

CF19AE73-823A-4BAD-AAED-2CFE05643A34ADFF8343-1E38-41D0-B665-0C469C435D7EB03B40F0-353E-4F63-BB0E-EF0FE2A61FEA9D1007CD-988D-4FF0-8F88-C15F9D670915BF06CBA7-7373-43B6-84F9-DA4F11A4E2099714DC9C-0B83-495C-8F5B-4F336B880D5EAADE3340-4CC5-4191-89CF-0FD68BECFB93

Comments

Related posts