ក្នុងរយៈពេល ៧ ខែ មីយ៉ាន់ម៉ារកចំណូលបាន ១,៨១ ពាន់លានដុល្លារពីការនាំចេញកសិផល

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a11-59

a9-80

a10-60

អន្តរជាតិ៖ បើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា មីយ៉ាន់ម៉ារកចំណូលបាន ១,៨១ ពាន់លានដុល្លារពីការនាំចេញផលិតផលកសិកម្មក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំសារពើពន្ធ ២០២៣-២៤។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua។ ទិន្នន័យរបស់ក្រសួងបានបង្ហាញថា តួលេខចាប់ពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ៣ ខែវិច្ឆិកា មានការថយចុះពី ២,០១ ពាន់លានដុល្លារអាមេរិកដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមក្រសួងពាណិជ្ជ កម្ម មីយ៉ាន់ម៉ា ការនាំចេញផលិត ផលកសិកម្ម សត្វ និងសមុទ្រ សារធាតុរ៉ែ ផលិតផលព្រៃឈើ និងផលិតផលទំនិញទៅកាន់ដៃគូពាណិជ្ជកម្មបរទេសរបស់ខ្លួនរួមមានប្រទេសចិន ថៃ បង់ក្លាដែស និងឥណ្ឌា។ គិតត្រឹមថ្ងៃទី ៣ ខែវិច្ឆិកា ការនាំចេញសរុបរបស់ប្រទេសនេះមានចំនួន ៨,៦៦ ពាន់លានដុល្លារអាមេរិក៕

Comments

Related posts