អាមេរិក កូរ៉េខាងត្បូង និងជប៉ុន នឹងចាប់ផ្ដើមចែករំលែកទិន្នន័យស្ដីពី ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅខែធ្នូ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a12-56

a13-45

អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យរដ្ឋមន្ត្រីការពារជាតិអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានឯកភាពគ្នាថា នឹងដំណើរការប្រតិបត្តិការចែករំលែកទិន្នន័យដែលប្រមូលបានភ្លាមៗ ពាក់ព័ន្ធនឹងការបាញ់តេស្ដមីស៊ីលរបស់កូរ៉េខាងជើងនៅខែធ្នូខាងមុខ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលកំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ដើម្បីចូលរួមកិច្ច ប្រជុំសន្តិសុខត្រីភាគី បានជួបជាមួយសមភាគីកូរ៉េខាងត្បូង លោក Shin Won-sik ខណៈលោក Minoru Kihara រដ្ឋមន្ត្រីការពារជាតិជប៉ុនចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ។ ក្នុងសេចក្ដីថ្លែងការណ៍ក្រសួងការពារជាតិកូរ៉េខាង ត្បូងបានបញ្ជាក់ថា "រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង ៣ បានវាយ តម្លៃថា ការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការចែករំលែកទិន្នន័យព្រមានពីការធ្វើតេស្ដមីស៊ីលកំពុងស្ថិតនៅក្នុងដំណាក់កាលចុង ក្រោយ និងបានឯកភាពគ្នាដំណើរ ការយន្ដការនេះជាផ្លូវការនៅខែធ្នូខាងមុខ"។ គួរបញ្ជាក់ថា ការឯកភាពគ្នារបស់រដ្ឋមន្ត្រីការពារជាតិនៃសម្ព័ន្ធមិត្តទាំង ៣ កើតមានឡើងបន្ទាប់ពីមេដឹកនាំរបស់ពួកគេបានចូលរួមក្នុងកិច្ចប្រជុំកំពូលមួយដែលរៀបចំឡើងដោយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនៅឯជំរំ Camp David កាលពីខែសីហាកន្លងទៅ។ ទីក្រុងសេអ៊ូល តូក្យូ និងទីក្រុងវ៉ាស៊ីនតោន បានបង្កើនការពង្រឹងកិច្ចសហប្រតិបត្តិការនឹងគ្នា នៅចំពោះមុខការធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ដោយទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ ២០២៣ នេះ៕

Comments

Related posts