ប្រទេស ថៃ នឹង ឈាន ចូល រដូវ ការ បំពុល ខ្យល់ខ្លាំង បំផុត ប្រចាំ ឆ្នាំរបស់ខ្លួន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b7-24

b5-30

b6-26

អន្តរជាតិ៖ Thailand Clean Air Network (CAN) ដែលជាក្រុមអ្នកសិក្សា និងសកម្មជន កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានទាមទារឱ្យរដ្ឋាភិបាលថៃ អនុម័តជាបន្ទាន់នូវខ្យល់អាកាសបរិសុទ្ធ ខណៈដែលប្រទេសនេះកំពុងត្រៀមនៅរដូវកាលបំពុលខ្យល់ខ្ពស់បំផុតប្រចាំឆ្នាំរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ក្រុម នេះ បាន ដាក់ សំណើ ច្បាប់ មួយ ទៅ រដ្ឋាភិបាល រួម ជាមួយ លិខិត  មួយ ដែល ជំរុញ ឱ្យ លោក ស្រី ថា  ថាវីស៊ីន  នាយក រដ្ឋមន្ត្រីថៃ  ចាត់ វិធានការ ឱ្យ បាន ឆាប់ រហ័ស ដើម្បី សម្រាល ផល ប៉ះពាល់ អវិជ្ជមាន ដែល កើត មាន ដល់ សាធារណជន។ ពួកគេបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងដើម្បីដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព។ ការបំភាយឧស្ម័នចេញពីឧស្សាហកម្ម គួបផ្សំនឹងផ្សែងរថយន្ត និងផ្សែងពីការដុតសំរាមដោយកសិករ ធ្វើឱ្យគុណភាពខ្យល់នៅក្នុងប្រទេសថៃធ្លាក់ចុះជារៀងរាល់ឆ្នាំ។  គួរបញ្ចាក់ថា រយៈពេលនៃការបំពុលខ្យល់ដ៏អាក្រក់បំផុត ជាធម្មតាចាប់ពីខែធ្នូដល់ខែកុម្ភៈ ហើយក៍ជារដូវកាល សម្បូរភ្ញៀវទេសចរផងដែរ៕

Comments

Related posts