ឥណ្ឌូនេស៊ី នាំ ចេញ ផលិតផល ជលផល ដំបូង ទៅ ប្រទេស ចិន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b8-19

b9-16

អន្តរជាតិ៖ លោក Sakti Wahyu Trenggono រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទឥណ្ឌូនេស៊ី បាននិយាយថា ជាលើកដំបូងដែលប្រទេសឥណ្ឌូនេស៊ីបាននាំចេញផលិតផល នេសាទចំនួន ២៤៣ តោនទៅកាន់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោក Trenggono បាននិយាយថា ក្រសួងរបស់លោកទើបតែចាប់ផ្តើមផលិតនាំចេញដំបូងរបស់ក្រុមហ៊ុន PT Menara Bahari Nusantara ដោយសហការជាមួយប្រទេសចិន ដែលជាទីផ្សារធំទីពីររបស់ពិភពលោក។ លោកបាននិយាយទៀតថា ទំនិញដែលនាំចេញទៅប្រទេសចិនរួមមានមឹក ១៨៩ តោន ត្រីធូណា ២៧ តោន និងត្រីហ្វឺន ២៧ តោន ដែលមានតម្លៃសរុបប្រហែល ១,២ លានដុល្លារអាមេរិក។ យោងតាមលោក Trenggono ប្រទេសចិនគឺជាទីផ្សារសក្តានុពលសម្រាប់ផលិតផលនេសាទ។ ក្រុមហ៊ុននាំចេញអាហារសមុទ្រឥណ្ឌូនេស៊ីបានទទួលវិញ្ញាបនបត្រធានាគុណភាព (SKP) ដើម្បីអាចចូលទៅក្នុងទីផ្សារប្រទេសចិន។ លោក បាន បន្ត ថា ការ នាំ ចេញ ជាលើក ដំបូងនេះ នឹង ជួយ ចាប់ ផ្តើម អនាគត នៃ កិច្ច សហប្រតិបត្តិការ កាន់តែ ខ្លាំង រវាង ឥណ្ឌូនេស៊ី និង ចិន ក្នុង វិស័យ នេសាទ។ សហគ្រាសចិនជាច្រើន បានបង្ហាញពីចេតនារបស់ពួកគេក្នុងការស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ី៕

Comments

Related posts