នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន៖ ច្រានចោលផែនការផ្លាស់ទីលំនៅប្រជាជនហ្គាហ្សា ក្រោមឧបាយកលនៃជំនួយមនុស្សធម៌

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b11-9

b12-8

អន្តរជាតិ៖ កាលពីថ្ងៃចន្ទលោក Mohammed Ishtaye នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនបានសង្កត់ធ្ងន់ចំពោះការបដិសេធនូវផែនការណាមួយក្នុងការផ្លាស់ទីលំនៅប្រជាជននៅតំបន់ហ្គាហ្សា "ក្រោមឧបាយកលនៃជំនួយមនុស្សធម៌"។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ក្នុងអំឡុងសម័យប្រជុំគណៈរដ្ឋមន្ត្រី លោក Shtayyeh ក៏បានច្រានចោល "សំណើបង្កើតច្រករបៀងសមុទ្ររវាងប្រទេសស៊ីប និងតំបន់ហ្គាហ្ស្ហា ដោយប្រទេសមួយចំនួនផងដែរ" ដោយលោកសង្កត់ធ្ងន់ថា "ខណៈពេលដែលយើងស្វែងរកការមកដល់នៃជំនួយ យើងមិនទទួលយកការផ្លាស់ទីលំនៅរបស់ប្រជាជនរបស់យើងនៅលើកប៉ាល់ ដែលត្រូវនិរទេសនៅក្រោមឧបាយកលនៃជំនួយនោះទេ"។ លោកក៏បានបដិសេធមិនបង្កើតជំរុំបណ្តោះអាសន្នសម្រាប់អ្នកជម្លៀសដោយផ្អែកលើការស្នើសុំទេ ដោយនិយាយថា "យើងចង់ឱ្យប្រជាជនរបស់យើងត្រឡប់ទៅកន្លែងដែលពួកគេត្រូវបានផ្លាស់ទីលំនៅវិញ"។ លោក Shtayyeh បានបន្តថា "ប្រជាជនរបស់យើងនឹងមិនអាចត្រឡប់ទៅតំបន់ហ្គាហ្សាវិញបានទេ ប្រសិនបើយើងទទួលយកដំណោះស្រាយបែបនេះ"។ លោកបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបទម្លាក់ជំនួយតាមផ្លូវអាកាសទៅកាន់តំបន់ហ្គាហ្សា ជាពិសេសតំបន់ភាគខាងជើង របស់ខ្លួន និងទាមទារឱ្យបើកច្រករបៀងផ្តល់ជំនួយបន្ថែមទៀតទៅកាន់តំបន់ហ្គាហ្សាបន្ថែមពីលើផ្លូវឆ្លងកាត់ Rafah ៕

Comments

Related posts