ការព្យាករណ៍ស្តុកម្រេចក្នុងឆ្នាំ ២០២៤ របស់វៀតណាមនឹងនៅកម្រិតទាបបំផុត

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1886

IMG_1887

IMG_1885

 

អន្តរជាតិ៖ បើតាមសារព័ត៌មាន Vietnam News បានរាយការណ៍ដោយដកស្រង់សម្តីរបស់សមាគមម្រេចវៀតណាមថា បរិមាណស្តុកម្រេចរបស់ប្រទេសវៀតណាមសម្រាប់ឆ្នាំ ២០២៤ នឹងក្លាយជាកម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារ តែទិន្នផលម្រេចរបស់ប្រទេសក្នុងឆ្នាំ ២០២២-២០២៣ ត្រូវបាននាំចេញទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមសមាគមបានឱ្យដឹងថា ការផ្គត់ផ្គង់ម្រេចរបស់វៀតណាមត្រូវបានរំពឹងថា នឹងខ្វះខាតដោយសារតែការ ប្រកួតប្រជែងខ្លាំងពីដំណាំផ្សេង ទៀតដូចជា ទុរេន និងផ្លែល្ហុង។ នាយកដ្ឋាននាំចូល-នាំចេញរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានព្យាករណ៍ថា ការនាំចេញម្រេចរបស់វៀតណាមនឹងនៅតែស្ថិតក្នុងកម្រិតទាបនៅឡើយ ដោយសារការផ្គត់ផ្គង់ក្នុងស្រុកលែងមានច្រើន ហើយតម្រូវ ការប្រើប្រាស់នៅក្នុងទីផ្សារសហរដ្ឋ អាមេរិក និងសហភាពអឺរ៉ុបពិតជាមិនមានភាពប្រសើរឡើងនោះទេ។ ក្រសួងបានបន្តថា ក្នុងខែចុង ក្រោយ នៃឆ្នាំនេះ សហគ្រាសនឹង នាំចេញ ម្រេច ដែល បាន នាំ ចូល និង ស្តុក ទុក មុន ដែល មាន បរិមាណ ប្រហែល ៥០,០០០ តោន។ បើយោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា គិតត្រឹមដំណាច់ខែតុលា វៀតណាមបាននាំចេញម្រេចគ្រប់ប្រភេទចំនួន ២២៣,៥៧៨ តោន ជាមួយនឹងទឹកប្រាក់សរុបចំនួន ៧៥០,៨ លានដុល្លារអាមេរិក៕

Comments

Related posts