លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ជំរុញឱ្យលោក ចូ បៃដិន ជួយបិទបញ្ចប់អំពើឃោរឃៅក្នុងតំបន់ហ្គាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a1-107

a-79

a2-108

អន្តរជាតិ៖ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីបានជំរុញឱ្យលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកប្រឹងប្រែងបន្ថែមទៀតដើម្បីបិទបញ្ចប់អំពើឃោរឃៅនៅក្នុងតំបន់ហ្គាហ្សា និងនាំមកនូវបទឈប់បាញ់មួយនៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការកត់សម្គាល់បែបនេះរបស់លោក វីដូដូ ធ្វើឡើងអំឡុងជួបពិភាក្សាជាមួយលោក ចូ បៃដិន នៅឯសេតវិមានកាលពីថ្ងៃចន្ទ (ម៉ោងនៅ វ៉ាស៊ីនតោន) នាឱកាសបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ លោក វីដូដូ ដែលជាមេដឹកនាំម្នាក់នៃប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមធំជាងគេបំផុតនៅលើពិភព លោកបានបញ្ជាក់ថា "ឥណ្ឌូនេស៊ីអំពាវនាវឱ្យសហរដ្ឋអាមេរិកប្រឹង ប្រែងបន្ថែមទៀត ដើម្បីបញ្ឈប់អំពើឃោរឃៅទាំងឡាយនៅក្នុងតំបន់ហ្គាហ្សា ហើយបទឈប់បាញ់ជារឿងចាំបាច់បំផុតក្នុងបុព្វហេតុមនុស្សធម៌"។ លោកបានបន្ថែមថា លោកក៏នឹងបញ្ជូនសារពិសេសមួយពីលោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន ដែលបានសុំឱ្យលោកបញ្ជូនសារនេះទៅកាន់លោក ចូ បៃដិន ពាក់ព័ន្ធនឹងសង្រ្គាមអ៉ីស្រាអែល និងក្រុមហាម៉ាសផងដែរ។ ក្នុងជំនួបជាមួយលោក វីដូដូ អ្វីដែលជាការផ្តោតរបស់លោក ចូ បៃដិន គឺផែនការធ្វើបច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ី ដើម្បីទំនាក់ ទំនងនៃប្រទេសទាំង ២ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់គ្រងជ្រុងជ្រោយ៕

Comments

Related posts