លោក ចូ បៃដិន អំពាវនាវឱ្យការពារជនស៊ីវិល ខណៈរថក្រោះអ៉ីស្រាអែលប្រមូលផ្ដុំនៅច្រកចូលមន្ទីរពេទ្យហ្គាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a6-100

a7-98

អន្តរជាតិ៖ លោក ចូ បៃដិន ប្រធានា ធិបតីអាមេរិកបានជំរុញឱ្យអ៉ីស្រាអែលការពារអាយុជីវិតជនស៊ីវិលដែលកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ Al Shifa ខណៈរថក្រោះអ៉ីស្រាអែលកំពុងប្រមូលផ្ដុំនៅមាត់ច្រកចូលក្នុងមន្ទីរពេទ្យមួយនេះក្នុងតំបន់ហ្គាហ្សា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ អង្គការសហប្រជាជាតិជឿថា មនុស្សរាប់ពាន់នាក់ ឬក៏អាចដល់ជាង ១០,០០០ នាក់ក្នុងនោះរួមមានអ្នកជំងឺ បុគ្គលិក និងជនភៀសខ្លួន កំពុងស្ថិតនៅខាងក្នុងមន្ទីរពេទ្យ Al Shifa និងមិនអាចចេញទៅណារួចដោយសារតែការប្រយុទ្ធគ្នាដ៏សាហាវនៅក្បែរមន្ទីរពេទ្យនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅ សេតវិមាន លោក បៃដិន បានបញ្ជាក់ថា "មន្ទីរពេទ្យត្រូវតែស្ថិតនៅក្រោមការគាំពារ"។ លោក បៃដិន ក៏បានអំពាវនាវផងដែរឱ្យអ៉ីស្រាអែលធ្វើសកម្មភាពដោយប្រុងប្រយ័ត្នពាក់ព័ន្ធនឹងមន្ទីរពេទ្យ។ គួរបញ្ជាក់ថា រថក្រោះអ៉ីស្រាអែលជាច្រើនគ្រឿងត្រូវបានរាយការណ៍ថាកំពុងប្រមូលផ្ដុំនៅច្រកចូលនៃមន្ទីរពេទ្យ Al Shifa ដែលយោធាអ៉ីស្រាអែលអះអាងថា មានរូងក្រោមដីជាច្រើនរបស់ក្រុមហាម៉ាសនៅទីនោះ ប៉ុន្តែខាងហាម៉ាសបានច្រានចោលការចោទប្រកាន់បែបនេះ៕

Comments

Related posts