ការវិនិយោគបរទេសដែលត្រូវបានអនុម័តចូលទៅក្នុងប្រទេសហ្វីលីពីនក្នុងត្រីមាសទី ៣ បានកើនឡើង ១០៩,៣ ភាគរយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a1-108

a2-109

អន្តរជាតិ៖ អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បាននិយាយថា ការវិនិយោគបរទេសដែលត្រូវបានអនុម័តចូលទៅក្នុងប្រទេសហ្វីលីពីនក្នុងត្រីមាសទី ៣ បានកើនឡើងដល់ ២៧,៣ ពាន់លានប៉េសូ (ប្រហែល ៤៨៦,៧២ លានដុល្លារអាមេរិក) ដែលបានកើនឡើង ១០៩,៣ ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ឧស្សាហកម្មផលិតកម្មបានទទួលចំនួនដ៏ធំបំផុតនៃការវិនិយោគដែលត្រូវបានអនុម័តស្មើនឹង ៦០,២ ភាគរយនៃចំនួនសរុប ខណៈដែលសកម្មភាពរដ្ឋបាល និងសេវាកម្មគាំទ្របានជាប់ចំណាត់ថ្នាក់ទីពីរ និងសកម្មភាពអចលនទ្រព្យទីបី។ PSA ក៏បានបន្ថែមថា ការវិនិយោគសរុបដែលត្រូវបានអនុម័តរបស់ជនបរទេស និងជនជាតិហ្វីលីពីនបានឈានដល់ ៨៣,៥ ពាន់លានប៉េសូ (១,៤៩ ពាន់លានដុល្លារ) នៅក្នុងត្រីមាសទី ៣ ពោលគឺទាបជាង ៤៧,៦ ភាគរយនៃការវិនិយោគដែល ត្រូវបានអនុម័តក្នុងឆ្នាំ ២០២២។ ការវិនិយោគសរុបដែលត្រូវបានអនុម័តនៅក្នុងត្រីមាសទី ៣ ត្រូវបានគេរំពឹងថានឹងបង្កើតការងារចំនួន ២២,៥៨១ ដែលធ្លាក់ចុះ ២០,៧ ភាគរយពីការវិនិយោគដែលបានបង្កើតឡើងនៅក្នុងត្រីមាសដូចគ្នានៃឆ្នាំ ២០២២ ៕

Comments

Related posts