វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រួមគ្នាពន្លាតការយល់ដឹងពីប្រាជ្ញាចិន១ទសវត្សរ៍

401408947_722248733272901_849846071631163912_n

រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន និង ស្ថានទូតចិនប្រចាំកម្ពុជា ទើបវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរៀបចំបាឋកថាស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិជំរុញនិងលើកទឹកចិត្តដល់ការកសាងសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក។ ថ្លែងទៅកាន់អ្នកចូលរួមសរុបមានចំនួន២៦០រូប ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ
គឺជាទស្សនវិជ្ជាចិនដែលបាន ផ្តួចផ្តើមដោយឯកឧត្តម Xi Jinping ប្រធានាធិបតីចិន ដែលមានអាយុកាល១០ឆ្នាំមកនេះ ក្នុងគោលបំណងរួមគ្នាកសាងពិភពលោកដែលបើកចំហ បរិយាប័ន្ន បៃតងភាព សន្តិភាពយូរអង្វែង សន្តិសុខសកល និងវិបុលភាព ហើយកម្ពុជាបានទទួលផលជាច្រើននៅក្នុងនាមជាមិត្តដែកថែបរបស់ចិន ដោយចិនបានចូលរួមនៅក្នុងចរន្តនៃការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាដូចដែលខ្ញុំគូសបញ្ជាក់មុននេះពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវ ស្ពានជាដើមសុទ្ធតែបានបញ្ជាក់ពីគំរូនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិរវាងកម្ពុជានិងចិន។ លោក Chang Jian អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាតំណាងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានគូសរំលេចដើម្បីកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ គឺកសាងពិភពលោកនៃសន្តិភាពយូរអង្វែង សន្តិសុខសកល ភាពរុងរឿង ភាពបើកចំហ និងបរិយាប័ន្ន ភាពស្អាតស្អំ និងសោភណភាព ដែលស្របតាមបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់ប្រជាជនលើពិភពលោកសម្រាប់ការអភិវឌ្ឍដោយសន្តិភាព។ កម្ពុជាប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និងយុត្តិធម៌ ប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងតស៊ូមតិក្នុងការរៀនសូត្រគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌ ដែលនេះជាការរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក ហើយទទួលបានការកោតសរសើរយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។ ពហុកីឡដ្ឋានជាតិមរតកតេជោ មន្ទីរពេទ្យមិត្តភាពចិន-កម្ពុជា ព្រះកុសមៈ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សុទ្ធសឹងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានគូសរំលេចថា «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ដែលជាទស្សនវិជ្ជាដែលមានអាយុកាល១០ឆ្នាំ មកនេះ បានចង្អុលបង្ហាញយ៉ាងជ្រាលជ្រៅថា «គ្មានប្រទេសណាអាចដោះស្រាយតែម្នាក់ឯងនូវបញ្ហាប្រឈមនានាដែលមនុស្សជាតិជួបប្រទះ បានឡើយ ហើយក៏គ្មានប្រទេសណាអាចដកថយទៅកាន់កោះដែលបិទបាំងរស់នៅតែឯកឯងបានឡើយ។ សកម្មភាពជាសកល ការឆ្លើយតបជាសកល និងកិច្ចសហប្រតិបត្តិការជាសកលត្រូវតែអនុវត្ត»។ បន្ថែមពីលើនេះ លោកបណ្ឌិតបានសាទរចំពោះលទ្ធផលវិជ្ជមាននៃជំនួបរវាងលោក Xi Jinping ប្រធានរដ្ឋចិន និងលោក Joe Biden ប្រធានាធិបតីអាមេរិក ដែលជាការគូសរំលេចយ៉ាងពេញលេញថា កិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ គឺជាអនាគតរបស់ប្រជាជននៃប្រទេសទាំងពីរ ចិននិងអាមេរិក និយាយដោយឡែក មនុស្សជាតិទាំងអស់ក្នុងពិភពលោកនិយាយរួម ហើយវាគឺជាវិធីត្រឹមត្រូវ និងនិន្នាការនៃសម័យកាល។ លោកបណ្ឌិតក៏សង្ឃឹមផងដែរថា មនុស្សជាតិទាំងអស់នឹងចូលរួមជាមួយចិននៅក្នុងការកាន់បដានៃសហគមន៍ជោគវាសនារួមនៃមនុស្សជាតិប្រកាន់ខ្ជាប់នូវជោគវាសនារួម និងសាមគ្គីភាព ជៀសផុតពីជម្លោះ និងការប្រឈមមុខដាក់គ្នាជាមួយនឹងការអភិវឌ្ឍដោយសន្តិវិធី ជំនួសសន្តិសុខដាច់ខាតជាមួយនឹងសន្តិសុខរួម បោះបង់ល្បែងផលបូកស្មើសូន្យដោយជំនួសមកវិញនូវការចែករំលែកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនិងឈ្នះ- ឈ្នះ ការពារជម្លោះអរិយធម៌តាមរយៈការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមក និងការយកចិត្តទុកដាក់លើផែនដីជាមួយនឹងការអភិវឌ្ឍបៃតង ភាពរុងរឿងអាចស្ថិតស្ថេរ ហើយសន្តិសុខអាចត្រូវបានធានា៕402621460_722248849939556_8480912176612193132_n402629435_722248706606237_5417604318726120292_n (1)402605505_722248789939562_5390038391890325022_n402597883_722248716606236_8240183049790786435_n401422837_722248693272905_4553067970547547399_n

Comments

Related posts