ក្មេងស្រីដែលខ្វះខាតដោយយកសៀវភៅដាក់ក្នុងការ៉ុងស្ពាយទៅរៀននោះ ត្រូវបានទទួលការឧបត្ថម្ភជាបន្តបន្ទាប់

 

 

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង

IMG_2137

IMG_2139

IMG_2141

IMG_2146

IMG_2145

 

កុមាររីមួយរូបដែលរស់នៅឃុំតាប៉ុន ស្រុកសង្កែខេត្តបាត់ដំបង ដែលគ្រួសារមានជីវភាពខ្វះខាត បានយកការ៉ុង ច្រកសៀវភៅស្ពាយទៅរៀន ជំនួសឱ្យកាតាប ត្រូវបានបង្ហោះនិងចែករំលែក តគ្នាពេញបណ្តាញសង្គមនោះ ត្រូវបានថ្នាក់ ដឹកនាំនិងសប្បុរជនមួយចំនួនផ្តល់អំណោយជាបន្តបន្ទាប់ ដើម្បីជួយនាងនិងគ្រួសារ ។

 

ជាក់ស្តែងថ្មីៗនេះ ឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្ត នឹងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានដឹកនាំសហការីចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិ ភោគ សម្ភារៈប្រើប្រាស់ និងថវិកា ផ្តល់ជូនដល់គ្រួសារកុមារី ខាងលើ ។

ឯកឧត្តមសុខលូ បានបញ្ជាក់ថា ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាកមួយនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីអាណិតអាសូរជាពន់ពេក ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព និងជាការលើកទឹកចិត្តឱ្យខិតខំតស៊ូប្រឹងប្រែង រៀនសូត្រ តទៅមុខទៀតដើម្បីជីវភាពគ្រួសារ និងអនាគតរបស់កូនៗ»។

 

សូមបញ្ជាក់ថា កុមាររីអ៊ីម អ៊ីឃាង ខាងលើនេះជាសិស្សថ្នាក់ទី៧ (ថ្មី) ដែលមានឳពុកឈ្មោះចក់ អ៉ីម អាយុ៤៤ឆ្នាំ ម្តាយឈ្មោះហោ ណារ៉ា អាយុ៣៦ឆ្នាំ មានជំងឺសតិអារម្មណ៍ មានកូន៣នាក់ ក្មួយស្រីជាកូនទី២ក្នុងចំណោមបងប្អូណទាំង៣ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ  ខេត្តបាត់ដំបង។ 

ព័ត៌មានរបស់នាងត្រូវបានផ្ទុះលើបណ្តាញសង្គម ក្រោយពីលោកគ្រូរបស់នាងបានថតបង្ហោះ រូបនាងយកការ៉ុងធ្វើ ជាកាបូបស្ពាយដាក់សៀវភៅ មកសាលារៀន ដោយសារតែជីវភាពនាងខ្វះខាត ។

ក្រោយពីផ្តល់អំណោយមួយចំនួនអាជ្ញាធរខេត្តបាត់ដំបង ក៏បានបញ្ជូនម្តាយរបស់ក្មេងស្រីខាងលើ ដែលមានជំងឺសតិអារម្មណ៍ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បាត់ដំបង និង បានឱ្យ ក្រុមការងារជួយ សម្អាត បរិស្ថានជុំវិញផ្ទះរបស់នាងផងដែរ ។

   បន្ថែមពីនោះយើងកត់សម្គាល់ឃើញថា មានសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភគាំទ្រគ្រួសារ កុមារីខាងលើ ជាបន្តបន្ទាប់ផងដែរ តាម រយៈអ្នកសារព័ត៌មាន ក្នុងស្រុកជាដើម ដោយពួកគាត់សម្តែងក្តីអាណិតអាសូរជាខ្លាំង ដល់នាងនិងគ្រួសារ៕

Comments

Related posts