សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញការបន្តយកចិត្តទុកដាក់ពីសុខភាពរបស់កម្មករនិយោជិត បើទោះបីពុំទាន់មិនជំនួបបន្តទៀត សម្រាប់ដើមអាណត្តិនេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញការបន្តយកចិត្តទុកដាក់ពីសុខភាពរបស់កម្មករនិយោជិត បើទោះបីពុំទាន់មិនជំនួបបន្តទៀត សម្រាប់ដើមអាណត្តិនេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញការបន្តយកចិត្តទុកដាក់ពីសុខភាពរបស់កម្មករនិយោជិត ព្រមទាំងរៀបចំទារកដ្ឋានសម្រាប់កូនចៅរបស់ពួកគាត់ និងរៀបចំកន្លែងហូបចុកសម្រាប់កម្មករនិយោជិតឱ្យបានសមរម្យ។
ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជិត២ម៉ឺននាក់ នៅតាមបណ្តារោងចក្រសហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជាជំនួបលើកទី១០ និងចុងក្រោយសម្រាប់ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បើទោះបីពុំទាន់មិនជំនួបបន្តទៀតសម្រាប់ដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ក៏ត្រូវគិតគូរពីសុខទុករបស់កម្មករនិយោជិត។ សម្តេចធិបតី បន្តថា នៅចុងអាណត្តិទី៧នេះ នឹងមានការបន្តជួបជាមួយកម្មករនិយោជិតចំនួន២ជុំបន្ថែមទៀត។
បើដរាបណាប្រជាពលរដ្ឋនៅមានការជឿជាក់ និងបោះឆ្នោតឱ្យនៅឆ្នាំ២០២៨បន្តទៀត នឹងបន្តធ្វើកិច្ចការ ដើម្បីផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាលនៅក្នុងអាណត្តិ នេះ មានគោលដៅធំចំនួន៥  ដែលជំរុញប្រទេសកម្ពុជាឱ្យកាន់តែអភិវឌ្ឍន៍  និងប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរ។photo_2023-11-21_09-00-31

Comments

Related posts