បណ្តាញសារព័ត៌មានចំនួន៦ស្ថាប័នសិក្សាស្វែងយល់ ពីបច្ចេកទេសកសិអេកូទ្បូស៊ី គម្រោងអេស៊ីត នៅខេត្តព្រះវិហារ

 

២០.១១.២៣ កង.មុន្នីរ៉ា

a28

a29

a27

a26-3

  ក្រុមអ្នកសារព័ត៌មានចំនួន៦ មកពីស្ថាប័នផ្សេងៗគ្នា រួមមាន៖ វិទ្យុជាតិកម្ពុជា ,អប្សារាមេឌៀសើវីស( AMS), អាស៊ីអាគ្នេយ៍,Freesnews,PNN និងសារព័ត៌មានកម្ពុជាថ្មី បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីបច្ចេកទេសកសិអេកូទ្បូស៊ី ពីគម្រោងASSET និង ALISEA នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ដើម្បីចូល រួមផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ។

  លោក គង់ រ៉ាដា អ្នកសម្របសម្រួលគម្រោង ASSET ប្រចាំខេត្តព្រះវិហារ បានឲ្យដឹងថា កសិអេកូទ្បូស៊ី គឺជាប្រព័ន្ធផលិតកម្មកសិកម្ម និងស្បៀងអាហារ ដែលមិនត្រឹមតែទ្រទ្រង់ជីវភាពរស់នៅរបស់មនុស្ស ប៉ុណ្ណោះទេ តែថែមទាំងបានរក្សា នូវគុណភាពបរិស្ថានបានយ៉ាងល្អប្រសើរថែមទៀតផង។ លោកបន្តថា ចំពោះការអនុវត្តបច្ចេកទេសកសិកម្មតាមបែប កសិអេកូទ្បូស៊ីនេះវិញដូចជា ការដាំដំណាំឆ្លាស់ ឬបង្វិល, ការដាំដំណាំគម្របដី, ដំណាំស្មៅចំណីសត្វ,កម្ចាត់ភ្នាក់ងារបំផ្លាញ តាមវិធីសាស្រ្តធម្មជាតិ និង ពិសោធន៍ពូជស្រូវ និងសណ្តែកជាដើម។ គម្រោងនេះជួយទប់ស្កាត់ការសឹករេចរឹលរបស់ដី និងបង្កើតទ្បើង វិញនូវគុណភាពដីកសិកម្ម ទប់ស្កាត់ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុផងដែរ។
លោកអិច ណេត អ្នកសារព័ត៌មានមកពីអប្សារាមេឌៀសើវីស( AMS) បានលើកទ្បើងថា លោកពិតជាភ្ញាក់ ផ្អើលខ្លាំងទៅលើដំណាំគម្របដី ព្រោះវាជារឿងថ្មីមួយ សម្រាប់លោកនៅពេលឃើញគេដាំប្រភេទដំណាំ គម្របដី សម្រាប់រក្សាគុណភាព។ លោកបញ្ជាក់ថា នឹងយកចំណេះដឹងដែលទទួលបាននេះ ទៅផ្សព្វផ្សាយ បន្ត។
ចំណែកកញ្ញា ចាន់ នីតា អ្នកសារព័ត៌មានមកពីអង្គភាព Frees news បានលើកទ្បើង ដែរថា គម្រោងនេះ ពិតជាសំខាន់ណាស់ដែលយើងពាំនាំចំណេះដឹងទាំងអស់នេះចែករំលែកដល់កសិករគ្រប់ទីកន្លែងទាំងអស់។
សំទ្បេង៖ នេះគឺជាបច្ចេកទេសនៃការធ្វើកសិកម្មថ្មីមួយដែលសារព័ត៌មានហ្នឹងគួរតែជំរុញការផ្សព្វផ្សាយ ព្រោះអីវាផ្តល់ផលប្រយោជន៍ដល់កសិករក៏ដូចជាការធ្វើដំណាំកសិកម្មទាំងមូលជាពិសេសវាជំរុញការធ្វើ កសិកម្មឱ្យកាន់តែមាននិរន្តរភាព ជាពិសេសជំរុញដល់ការធ្វើកសិកម្មតាមបែបសរីរាង្គ ព្រោះអីយើងដឹងថា កសិកម្មបែបសរីរាង្គគឺជាកសិកម្មមួយផ្តល់តម្លៃបន្ថែមខ្ពស់ខ្លាំងមែនទែនទៅដល់ផលិតផលរបស់កសិករ។
លោកប៉ាត សុវណ្ណ អ្នកសម្របសម្រួលបណ្តាញកសិអេកូទ្បូស៊ីកម្ពុជា( ALISEA ) មានប្រសាសន៍ថា ការចុះមកទីតាំងអនុវត្តផ្ទាល់របស់អ្នកសារព័ត៌មានពិតជាសំខាន់ណាស់ក្នុង    ផ្តិតយករូបភាពនិង ចំណេះដឹងផ្ទាល់ៗ ក៏ដូចជាកសាងទំនាក់ទំនងល្អជាមួយអ្នកជំនាញនិងអ្នកពាក់ព័ន្ធផ្សេងៗទៀតសម្រាប់ ការចុះផ្សាយដំណឹងរបស់ខ្លួន។
 បណ្តាញ ALISEAចង់ឱ្យអ្នកសារព័ត៌មានហ្នឹងស្វែងយល់បច្ចេកទេសកសិអេកូទ្បូស៊ី ដែលអនុវត្ត ផ្ទាល់ ដោយកសិករឬក៏ចម្ការពិសោធន៍ហ្នឹង ដើម្បីធ្វើម៉េចឱ្យគាត់មានភាពងាយស្រួលស្វែងយល់ នូវ បច្ចេកទេសក្នុងការផលិតព័ត៌មានកសិអេកូទ្បូស៊ីហ្នឹង ហើយគោលបំណងមួយទៀត គឺផ្សារភ្ជាប់អ្នក សារព័ត៌មានក្នុងស្រុករបស់យើងហ្នឹង ជាមួយអ្នកជំនាញអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកសិករអនុវត្តន៍ផ្ទាល់ អ៊ីចឹងទៅអ្នកសារព័ត៌មានយើងមានភាពងាយស្រួលក្នុងការប្រមូលព័ត៌មានទាក់ទងអេកូទ្បូស៊ីហ្នឹង ហើយគោលបំណងទី៣នោះចង់ឱ្យវិស័យកសិកម្មបច្ចេកទេសអេកូទ្បូស៊ីត្រូវបានជំរុញការផ្សព្វផ្សាយបច្ចេកទេសហ្នឹងតាមរយៈអ្នកសារព័ត៌មានហ្នឹងផងដែរ។
សូមបញ្ជាក់ផងដែរថា បច្ចេកទេសកសិអេកូទ្បូស៊ីគម្រោងASSET សម្របសម្រួលដោយអង្គការ (GRET) និង ស៊ីរ៉ាត (CIRAD) ក្រោមជំនួយហិរញ្ញវត្ថុពីទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ(AFD)សហភាពអ៊ឺរ៉ុប (EU) និងមូលនិធិបារាំងសម្រាប់បរិស្ថានសកល(FFEM)។ ក្នុង រង្វង់ទឹកប្រាក់ ២លាន ៣សែនជាងអ៊ឺរ៉ូ ( ២៣៨៤២៩០អ៊ឺរ៉ូ)ស្មើប្រមាណ២លាន៣សែនជាងដុល្លារអាមេរិក។   នៅប្រទេសកម្ពុជា គម្រោងនេះ អនុវត្តន៍ ក្នុងខេត្តព្រះវិហារ និង កំពង់ចាម ឆ្នាំ២០២១-២០២៥៕

Comments

Related posts