សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា យ័ន្តមិនអាចបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍បាននោះទេ ប្រសិនអ្នកបើកបរមិនគោរពច្បាប់

 

វិទ្យុជាតតិកម្ពុជា៖លោក ជួន បូណា

b1-41

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា យ័ន្តមិនអាចបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍បាននោះទេ ប្រសិនអ្នក បើកបរ មិនគោរពច្បាប់ឱ្យបានត្រឹមត្រូវនោះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង និងពិធីបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែតផងដែរ នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមបញ្ឈប់ការប្រើប្រាស់យ័ន្តការពារនៅលើកញ្ចក់រថយន្ដ ហើយបើកបរដោយបំពានច្បាប់ចរាចរណ៍នៅកម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី អះអាងថា យ័ន្តនៅលើកញ្ចក់រថយន្ដនោះ មិនអាចជួយអ្នកបាននោះឡើយ នៅពេលដែលមានការរឹតបន្តឹងច្បាប់ចរាចរណ៍។
សម្ដេចមហាបវរធិបតីបន្តថា បច្ចុប្បន្នកម្ពុជាមានអ្នករងគ្រោះថ្នាក់ដោយចរាចរណ៍ច្រើន ដែលគួរឱ្យ ព្រួយបារម្ភ ជាពិសេសករណីបើកបរបំពានច្បាប់ចរាចរណ៍ មិនប្រកាន់ស្ដាំ បើបញ្ច្រាសទិសចរាចរណ៍ បើកលើសល្បឿនកំណត់ជាដើម។
ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ  ទាំងអស់ សូមចូលរួមទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ និងចំនួនអ្នកស្លាប់ ។
សូមបញ្ជាក់ថា តាមតួលេខដែលចេញដោយនគរបាលជំនាញបានឱ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ អ្នក ស្លាប់ដោយចរាចរណ៍នៅទូទាំងប្រទេសក្នុងមួយថ្ងៃមានប្រមាណពី ៥ទៅ៦នាក់ បើគិតក្នុងមួយខែវិញ មានក្នុងរង្វង់ ប្រមាណ ១៨០ នាក់ ដែលបានស្លាប់ដោយករណីចរាចរណ៍៕

Comments

Related posts