ឧត្តមសេនីយ៍ឯក ឡាយ គឹមលី ណែនាំដល់ខេត្តពោធិ៍សាត់ចំនួន៧ចំណុចដើម្បីពង្រឹងប្រសិទ្ធភាពការងារត្រួតពិនិត្យគ្រឿងញៀន

qq-1

ខេត្តពោធិ៍សាត់៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ មានគោលបំណងសំខាន់ដើម្បីផ្សព្វផ្សាយផែនការ បទបញ្ជា គោលការណ៍ណែនាំ និងវិធានការនានាដែលបានដាក់ចេញ និងសហការ តាមដាន ត្រួតពិនិត្យការអនុវត្តសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ខេត្តពោធិ៍សាត់ ក្រោមវត្តមានចូលរួមពីក្រុមការងារចុះពីថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីធ្វេីកិច្ចពិភាក្សា  លើកជាយោបល់  ការពន្យល់លម្អិតវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីបង្កើនប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមឆន្ទៈនិងគោលការណ៍ណែនាំរបស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធនឹងការងារអាទិភាពចំនួន៥ចំណុច៖ ១. ការងារផ្សព្វផ្សាយអប់រំ ២. ការបង្កើតយន្ដការគ្រប់គ្រងសារធាតុគីមីផ្សំ ៣. ការទប់ស្កាត់ការនាំចូលគ្រឿងញៀន ៤. ការទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀន ៥. ការលុបបំបាត់ការប្រើប្រាស់ និងការជួញដូរគ្រឿង។ 

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង  បានណែនាំដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តពោធិ៍សាតិ ចំនួន៧ចំណុច ដូចខាងក្រោម ៖
ទីមួយ៖ត្រូវរៀបចំផែនការសកម្មភាពជាក់លាក់ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
ទី២៖ត្រូវបង្កើនការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនដល់គ្រប់ស្រទាប់មហាជន និងគ្រប់វេទិការបស់ខេត្ត ក្រុងស្រុង ឃុំសង្កាត់ ជាពិសេស តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមនានា ការដាក់តាំងបដារ ប៉ាណូផ្សព្វផ្សាយនៅតាមទីប្រជុំជន  រមនីយដ្ឋាន និងទីតាំងសប្បាយដ្ឋាននានា
ទីបី៖គណៈបញ្ជាការឯកភាពខេត្ត ត្រូវបង្កើនការត្រួតពិនិត្យរដ្ឋបាលតាមគោលដៅប្រឈមនានា ដូចជាផ្ទះសំណាក់ សណ្ឋាគារ បារ ក្លឹបកំសាន្ត និងទីតាំងសប្បាយដ្ឋាននានា ដោយត្រូវគ្រប់គ្រង អប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបានច្បាស់លាស់ជាមួយម្ចាស់ និងអ្នកទទួលខុសត្រូវអាជីវកម្ម ឬទីតាំងទាំងនោះ។ 
ទីបួន៖ត្រូវយកចិត្តទុកដាក់ពិនិត្យ ឃ្លាំមើល រកទីតាំង សង្ស័យទាំងឡាយណាដែលអាចកែច្នៃផលិតសារធាតុញៀន ដូចជា ឃ្លាំង ឬកសិដ្ឋានដាច់ស្រយាល នៅក្បែរតំបន់ព្រៃភ្នំ និងទាក់ទងអោយជិតស្និតជាមួយប្រទេសជាប់ព្រំដែន
ទី៥៖ត្រូវចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាពឲ្យមានប្រសិទ្ធភាព និងប្រកាន់ភ្ជាប់នូវទិសស្លោកជាតិ ៣កុំ ១រាយការណ៍ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍គ្រប់ករណីពាក់ព័ន្ធនឹងគ្រឿងញៀន)
តីប្រាំមួយ៖ត្រូវរៀបចំផែនការអន្តរាគមន៍ និងព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនតាមស្ថានភាពជាក់ស្តែងរបស់ខេត្ត និងស្ថានភាពរបស់អ្នកញៀន
ទីប្រាំពីរ៖ត្រូវពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបតិ្តការល្អឲ្យបានជាប្រចាំជាមួយខេត្តជាប់ព្រំដែន ក្នុងនោះស្រុក និងស្រុក មន្ត្រីអនុវត្តច្បាប់ជួរមុខ និងមន្ត្រីអនុវត្តច្បាប់ជួរមុខដែលបម្រើការងារនៅតំបន់ព្រំដែន នៃប្រទេសទាំងពីរ។

q

Comments

Related posts