ឧត្តមសេនីយ៍ឯក ឡាយ គឹមលី ប្រាប់ខេត្តបាត់ដំបងឱ្យបន្តចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាពឲ្យមានប្រសិទ្ធភាព និងប្រកាន់ភ្ជាប់នូវទិសស្លោកប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍ 

ឧត្តមសេនីយ៍ឯក ឡាយ គឹមលី ប្រាប់ខេត្តបាត់ដំបងឱ្យបន្តចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាពឲ្យមានប្រសិទ្ធភាព និងប្រកាន់ភ្ជាប់នូវទិសស្លោកប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍ 

photo_2023-11-22_14-45-39

ខេត្តបាត់ដំបង៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយករងខុទ្ទកាល័យ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ធូ ភា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ មានគោលបំណងសំខាន់ដើម្បីផ្សព្វផ្សាយផែនការ បទបញ្ជា គោលការណ៍ណែនាំ និងវិធានការនានាដែលបានដាក់ចេញ និងសហការ តាមដាន ត្រួតពិនិត្យការអនុវត្តសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ខេត្តបាត់ដំបង ធ្វេីកិច្ចពិភាក្សា  លើកជាយោបល់  ការពន្យល់លម្អិតវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីបង្កើនប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមឆន្ទៈនិងគោលការណ៍ណែនាំរបស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធនឹងការងារអាទិភាពទាំង៥។ 

ក្នុងនាមឯកឧត្តម សុខ លូ អភិបាល ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង ក្នុងឱកាសនោះ ឯកឧត្តម ធូ ភា បានលើកឡើងពីការចាត់តាំងអនុវត្តនិងលទ្ធផលលើការងារជាអាទិភាពទាំង៥ និងលិខិតបទដ្ឋាននានាដែលបានដាក់ចុះកន្លងមក។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានណែនាំដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង ចំនួន៧ចំណុច ដូចខាងក្រោម ៖
១.បន្តរៀបចំផែនការសកម្មភាពជាក់លាក់ក្នុងការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមបទបញ្ជា និងគោលការណ៍ណែនាំពាក់ព័ន្ធនានាដែលរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនាពេលកន្លងមក។ 
២.ត្រូវបង្កើនការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនគ្រប់វេទិការសារធារណៈរបស់ខេត្ត ក្រុងស្រុង ឃុំសង្កាត់ ជាពិសេស តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមនានា ការដាក់តាំងបដារ ប៉ាណូផ្សព្វផ្សាយនៅតាមទីប្រជុំជន  រម្មនីយដ្ឋាន និងទីតាំងសប្បាយដ្ឋាននានា
៣.គណៈបញ្ជាការឯកភាពខេត្ត បន្តបង្កើនការត្រួតពិនិត្យរដ្ឋបាលតាមគោលដៅប្រឈមនានា ដូចជាផ្ទះសំណាក់ សណ្ឋាគារ បារ ក្លឹបកំសាន្ត និងទីតាំងសប្បាយដ្ឋាននានា ដោយត្រូវគ្រប់គ្រង អប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបានច្បាស់លាស់ជាមួយម្ចាស់ និងអ្នកទទួលខុសត្រូវអាជីវកម្ម ឬទីតាំងទាំងនោះ។ 
៤.ត្រូវយកចិត្តទុកដាក់ពិនិត្យ ឃ្លាំមើល រកទីតាំង សង្ស័យទាំងឡាយណាដែលអាចកែច្នៃផលិតសារធាតុញៀន ដូចជា ឃ្លាំង ឬកសិដ្ឋានដាច់ស្រយាល នៅក្បែរតំបន់ព្រៃភ្នំ និងទាក់ទងអោយជិតស្និតជាមួយប្រទេសជាប់ព្រំដែន
៥.ត្រូវបន្តចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាពឲ្យមានប្រសិទ្ធភាព និងប្រកាន់ភ្ជាប់នូវទិសស្លោកជាតិ ៣កុំ ១រាយការណ៍ ។ 
៦.ត្រូវរៀបចំផែនការអន្តរាគមន៍ និងបញ្ជូនអ្នកញៀនទៅព្យាបាលស្តារនីតិសម្បទានៅតាមមណ្ឌលនិងត្រូវបែងចែកអ្នកញៀនកម្រិតស្រាលគួរណែនាំ និងបញ្ជូនទៅរកសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពដែលមានផ្តល់សេវាប្រឹក្សា និងព្យាបាលអ្នកញៀនគ្រឿងញៀន និងពង្រឹងយន្តការសមាហរណកម្ម។
៧.ត្រូវពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបតិ្តការល្អឲ្យបានជាប្រចាំជាមួយខេត្តជាប់ព្រំដែន ក្នុងនោះស្រុក និងស្រុក មន្ត្រីអនុវត្តច្បាប់ជួរមុខ និងមន្ត្រីអនុវត្តច្បាប់ជួរមុខដែលបម្រើការងារនៅតំបន់ព្រំដែន នៃប្រទេសជិខាងជាពិសេសតាមរយៈការប្រើប្រាស់យន្តការការិយាល័យទំនាក់ទំនងព្រំដែន (BLO)។

ក

Comments

Related posts