អ្នកជំនាញ៖ ផលិតកម្ម ការនាំចេញ ការព្យាករណ៍អចលនទ្រព្យនឹងជំរុញកំណើនរបស់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b4-12

b2-13

b3-13
អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ផលិតកម្ម ការនាំចេញ អចលនទ្រព្យ និងការវិនិយោគឯកជនគឺជាកត្តាដែលរំពឹងថានឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Dinh Quang Hinh ប្រធាននាយកដ្ឋានម៉ាក្រូ និងយុទ្ធសាស្ត្រទីផ្សារនៃសាជីវកម្មមូលបត្រ VNDirect បាននិយាយថា ផលិតកម្ម និងការនាំចេញកំពុងស្ទុះងើបឡើងវិញយ៉ាងខ្លាំងដោយសារការកើនឡើងនៃការបញ្ជាទិញ។ លោកបានព្យាករណ៍ថា ប្រាក់ចំណូលនាំចេញរបស់វៀតណាមនឹងកើនឡើង ៧,៥-៨ ភាគរយនៅឆ្នាំ ២០២៤។ ការស្ទុះងើបឡើងវិញនៃផលិតកម្មនឹងជំរុញតម្រូវការនាំចូល សម្ភារៈ ម៉ាស៊ីន និងឧបករណ៍។ លោកបានបន្តថា ការវិនិយោគឯកជននឹងងើបឡើងវិញនៅឆ្នាំក្រោយដោយសារគម្រោងថ្មី និងការបង្កើនទំហំផលិតកម្ម ដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើង និងការបញ្ជាទិញថ្មីៗ។ លោក Nguyen Quang Thuan ប្រធានក្រុមហ៊ុន FiinGroup បាននិយាយថា អចលនទ្រព្យក្នុងស្រុកនឹងនៅតែ "ជាប់គាំង" យូរជាងការរំពឹងទុក ដោយលើកឡើងពីការព្យាករណ៍របស់អង្គការថាវានឹងដំណើរការឡើងវិញនៅពាក់កណ្តាលឆ្នាំ ២០២៤ ប៉ុណ្ណោះ។ រដ្ឋសភាវៀតណាមបានកំណត់ទិសដៅផលិតផលក្នុងស្រុកសរុប (GDP) ពី ៦-៦,៥ ភាគរយសម្រាប់ឆ្នាំ ២០២៤៕

Comments

Related posts