ប្រជាពលរដ្ឋសម្តែងការរីករាយ នៅពេលព្រះរាជពិធីបុណ្យអុំទូកបានរៀបចំឱ្យមានទ្បើងវិញបន្ទាប់ពីអាក់ខាងមួយរយៈដោយសារ វិបត្តិកូវីដ-១៩


វិទ្យុជាតិកម្ពុជា ២៦.១១.២៣ កង. មុន្នីរ៉ា

m15

m7

m8

m9

m10

m12

m13

m14
  ក្នុងព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានមកលេងកម្សាន្តនៅរាជធានីភ្នំពេញ ហើយក៏បានចូលមកកាន់រម្មណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំមុនចាកចេញទៅទស្សនាការប្រណាំងទូក នៅមុខព្រះបរមរាជ្យវាំង បានបង្ហាញទឹកមុខស្រស់ស្រាយសប្បាយចិត្តគ្រប់ៗគ្នា។

  ក្នុងទិដ្ឋភាពស្រស់ត្រកាល កណ្តាលរាជធានីភ្នំពេញ រម្មណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំជាទីតាំងមួយក្នុងចំណោមទីតាំងផ្សេងៗទៀត មានការរៀបចំលម្អភ្លើងពណ៌ ផ្កាផ្ញីចំរុះពណ៌ភ្ជាប់លម្អការតុបតែងដោយអត្តសញ្ញាណជាតិផ្សេងៗ និង ការប្រគុំតន្រ្តីពិរោះៗគួរជាទីមនោរម្យ សម្រាប់អ្នកទស្សនាទាំងទ្បាយ ក្នុងឱកាសនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនាឆ្នាំនេះ។
  បងស្រីយ៉ាន នា មកពីខេត្តកំពង់ធំ មកលេងកម្សាន្តនៅរម្មណីយដ្ឋានវត្តភ្នំប្រាប់ថា នេះលើកទីមួយហើយដែលបងបានឃើញទិដ្ឋភាពប្លែកភ្នែកម្យ៉ាង វាខុសពីអ្វីដែលនៅក្នុងខេត្តរបស់គាត់។
  ខុសឆ្ងាយណាស់ប្លែកស្អាតល្អណាស់ ខេត្តកំពង់ធំវាអត់ដូចយើងភ្នំពេញអញ្ចេះគេលេងទំនើប ឃើញគេតុបតែងអញ្ចេះទៅអារម្មណ៍រាងសប្បាយខុសពីស្រុកភូមិ។
  ចំណែកអ៊ុស្រី ចិន ថាច ប្រាប់ថា អ៊ុមិនដែលអាក់ខានឆ្នាំណាម្តងទ្បើយឱ្យតែមានព្រះពិធីបុណ្យអុំទូកម្តងៗអ៊ុស្រីតែងតែអញ្ជើញមករាជធានីភ្នំពេញ ដើម្បីទស្សនាការប្រណាំងទូក  ហើយមានអារម្មណ៍ សប្បាយរីករាយណាស់ពេលឃើញពិធីបុណ្យប្រពៃណីជាតិជាថ្មីម្តងទៀតនេះ។
  ជាមួយភាពសប្បាយរីករាយដូចគ្នានេះដែរ ប្អូនស្រី ចិន្តា ដែលជាកម្មការិនីមកពីស្រុកអង្គស្នូល ខេត្តកណ្តាល មកជាមួយបងប្អូន៥នាក់បានប្រាប់ថា នេះជាលើកទី១ ដែលប្អូនស្រីបានមកឃើញទិដ្ឋភាពផ្ទាល់នៅទីតាំង     រម្មណីយដ្ឋាប្រវត្តិសាស្រ្តនេះ មានអារម្មណ៍រំភើបណាស់។ ប្អូនស្រីចិន្តា បន្តថា  ឆ្នាំនេះឱកាសល្អមែនទែនដែលការធ្វើដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញដោយមិនគិតថ្លៃ ហើយសប្បាយទៀត។
 ធ្វើដំណើរអត់អស់លុយ ដល់អ៊ីចឹងបានមានសមត្ថភាពមកបើជិះទ្បានឬPass up អីយើងអត់មានលុយទេ ព្រោះវាថ្លៃ ដល់ពេលឥទ្បូវយើងជិះទ្បានក្រុងយើងពាក់កាត់អត់អស់   លុយ។
សូមបញ្ជាក់ថា នៅរម្មណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ មានទីតាំងប្រគុំតន្រ្តីចំនួន៤ ក្នុងនោះរួមមាន៖ ទី១ កម្មវិធីប្រគុំតន្រ្តីរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្ថិតនៅប៉ែកខាងលិចសង្កាត់វត្តភ្នំខណ្ឌដូនពេញ។ ទី២ កម្មវិធីប្រគុំតន្រ្តី រៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញស្ថិតនៅរោងអាយ៉ៃរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទី៣ កម្មវិធីប្រគុំតន្រ្តី រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតនៅលើសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទី៤ កម្មវិធីប្រគុំតន្រ្តីរៀបចំដោយក្រុមហ៊ុនវឌ្ឍនៈប្របភើធី អិលធីឌី ស្ថិតនៅក្បែរសួនច្បារមាត់ទន្លេ ទល់មុខផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ៕

Comments

Related posts