ក្រុមយុវជនដឹកនាំដោយអាជ្ញារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដង្ហែក្បួនកាន់បដាអប់រំបញ្ហាគ្រឿងញៀននៅក្នុងព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

photo_2023-11-27_06-49-38
ភ្នំពេញ៖យុវជនកាយរិទ្ធ និងកាកបាទក្រហមកម្ពុជា ដឹកនាំដោយ មន្ត្រីជំនាញនៃអាជ្ញារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចុះផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ដល់អ្នកមកចូលរួមលេងកម្សាន្តនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញរយៈពេល៣ថ្ងៃ។

 ការជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់,  ប្រើប្រាស់គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លារបស់យុវវ័យ!
ខាងលើនេះគឺជាសារអប់រំរបស់យុវជនកាយរិទ្ធកម្ពុជា និងកាកបាទក្រហមកម្ពុជាធ្វើការផ្សព្វផ្សាយ អប់រំយុវជនទៅកាន់សាធារណជន និងមហាជនក្នុងព្រះរាជពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី២៦ដល់២៨ខែវិច្ឆិកាឆ្នាំ ២០២៣។
  លោកឧត្តមសេនីយ៍ឯកលឹម តុង ហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំ ក្រុមយុវជនដើរផ្សព្វផ្សាយក្នុងព្រះរាជពិធីបុណ្យអុំទូកបានប្រាប់វិទ្យុជាតិកម្ពុជាថា  ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ មានក្រុមយុវជនកាយរិទ្ធកម្ពុជា និងកាកបាទក្រហមកម្ពុជា៣០០នាក់ចុះអប់រំ លើកពាក្យស្លោក និងសាអប់រំស្តីពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀននៅតាមគោលដៅសំខាន់ៗ។
លោកឧត្តមសេនីយ៍ឯកលឹម តុង ហួត បានបញ្ជាក់ថា មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានសហការជាមួយ អាជ្ញារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈបញ្ជូនក្រុមយុវជនឱ្យមកចូលរួមផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ក្នុងគោលបំណងផ្តល់នូវចំណេះដឹង ដល់សាធារណជនពីគ្រោះថ្នាក់ផ្សេងៗបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន ៖
សំឡេង៖ «សូមអរគុណចំពោះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដែលបានជួយផ្តល់កម្លាំង យុវជនកាយរិទ្ធ កាកបាទក្រហមក្នុង១ថ្ងៃ១០០នាក់ មានរយៈពេល៣ថ្ងៃសរុប៣០០នាក់ដើម្បីចូលរួមអប់រំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងឱកាសបុណ្យអុំទូក….រាយការណ៍ទាន់ពេលវេលា។ »

ក្រៅពីនេះ អង្គការកសាង ខាណា និងអង្គការHACC ក៏បានបញ្ជូនបុគ្គលិក១០០នាក់ឲ្យចូលរួមផងដែរ។
សម្រាប់នៅក្នុងឱកាសបុណ្យអុំទូកនេះ  អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានសហការជាមួយក្រុមប្រគំតន្ត្រីធំៗទាំងអស់ដើម្បីឱ្យពិធីករពិធីការនីជួយផ្សព្វផ្សាយអប់រំនូវសាអប់រំពីគ្រឿងញឿនផងដែរ។
សូមបញ្ជាក់ថា ការផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ដល់អ្នកមកចូលរួមលេងកម្សាន្ត ព្រះរាជពិធីបុណ្យអុំទូកនេះ គឺស្របទៅនឹងតាមឆន្ទៈមុះមុតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនីតិកាលទី៧នេះ ។ ហើយថ្មីៗនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្រ្តីប្រចាំការ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញនូវផែនការណែនាំពង្រឹងការងារគ្រឿងញៀន ឱ្យមានប្រសិទ្ធភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងនោះឯកឧត្តមផ្តោតសំខាន់លើការងារអប់រំផ្សព្វផ្សាយធ្វើយ៉ាងណាឱ្យបានដឹងដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ វណ្ណៈទាំងអស់នៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជា៕photo_2023-11-27_06-49-44photo_2023-11-27_06-49-34photo_2023-11-27_06-49-30photo_2023-11-27_06-49-11photo_2023-11-27_06-49-49photo_2023-11-27_06-49-41photo_2023-11-27_06-49-53photo_2023-11-27_06-50-14photo_2023-11-27_06-50-03photo_2023-11-27_06-50-17photo_2023-11-27_06-50-24photo_2023-11-27_06-50-22photo_2023-11-27_06-50-34photo_2023-11-27_06-50-41photo_2023-11-27_06-50-45photo_2023-11-27_06-50-51photo_2023-11-27_06-50-54photo_2023-11-27_06-50-58photo_2023-11-27_06-51-30photo_2023-11-27_06-51-27photo_2023-11-27_06-51-33photo_2023-11-27_06-51-36photo_2023-11-27_06-51-40photo_2023-11-27_06-51-43photo_2023-11-27_06-51-47photo_2023-11-27_06-51-51photo_2023-11-27_06-51-55photo_2023-11-27_06-51-58photo_2023-11-27_06-52-05

photo_2023-11-27_06-52-02

Comments

Related posts