ថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូកមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរមកលេងកម្សាន្តប្រមាណ១លាន២សែននាក់


វិទ្យុជាតិកម្ពុជា លោកចន ណារិទ្ធ

IMG_3308

IMG_3303

IMG_3307

IMG_3304

IMG_3302

IMG_3297

IMG_3300-1
រាជធានីភ្នំពេញ៖ លោក ម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា  សម្រាប់ថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណ១លាន២សែននាក់បានចូលរួមដោយសប្បាយរីករាយ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះ  អស់រយៈពេល៣ឆ្នាំមក ។លោកបន្តថា ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីឯកឧត្តម ឃួង ស្រេងអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និងកងកម្លំាង គ្រប់ផ្នែកដែលពាក់ព័ន្ធ គឺមានសន្តិសុខ សណ្តាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួឱ្យកត់សម្គាល់នោះទេ។ 
    ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើត គឺមានវត្តមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកប្រកបដោយភាពសប្បាយរីករាយ។ ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើននៅតាមទីតាំងនីមួយៗផងដែរ។ 
ទន្ទឹមនឹងការកម្សាន្តសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយតាមរយៈព្រះរាជពិធីបុណ្យនេះ ក្រោមម្លប់សុខសន្តិភាពផងដែរ៕

Comments

Related posts